
Hen
· 2019-02-02
អាល្លឺម៉ង់នឹង ទិញយន្តហោះថ្មី បន្ថែមសម្រាប់ ជួរមេដឹកនាំរដ្ឋាភិបាល របស់ខ្លួនដោយមិន មានការពន្យាពេលទៀតឡើយ
0
ប៊ែរឡាំង: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍ទី២ខែកុម្ភៈ នេះបានឲ្យដឹងថាកង កម្លាំងអាកាសអាល្លឺម៉ង់ នឹង ទទួលបានយន្តហោះថ្មីចំនួន៣គ្រឿងសម្រាប់ការធ្វើដំណើររបស់ រដ្ឋមន្រ្តីអាល្លឺម៉ង់ទាំងឡាយនិង ជាពិសេសបុគ្គល សំខាន់ៗតំណាងរដ្ឋាភិបាល។
យន្តហោះថ្មីនេះត្រូវបានគេបញ្ជាទិញរួចហើយនេះបើយោងទៅតាមការប្រកាសរបស់រដ្ឋមន្ត្រី ការពារជាតិVon Der Leyenហើយបានបញ្ជាក់ទៀតថាការទិញយន្តហោះថ្មីនឹងត្រូវបានលើកឡើងនៅក្នុងគណៈរដ្ឋមន្ត្រីអាល្លឺម៉ង់ រួចរាល់ហើយហើយ កិច្ចខិតខំប្រឹងប្រែងជាច្រើននឹងត្រូវបានធ្វើឡើងដើម្បីទទួលបានយន្តហោះថ្មីទាំងនោះ។
ការលើកឡើងដូចគ្នានេះតាមរយទស្សនាវដ្តីអាល្លឺម៉ង់ Spiegel រដ្ឋាភិបាលគ្រោងនឹងវិនិយោគ ទឹកប្រាក់ប្រមាណ ១៥០លាន អឺរ៉ូឬប្រមាណជា១៧១,៩ លានដុល្លារក្នុងយន្តហោះនីមួយៗ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)
暂无评论