
Wow Cambodian
· 2021-06-23
មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំងរពៅ
#ប្រាសាទត្រពាំងរពៅ# #ប្រាសាទអង្គរវត្ត# #ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #ព្រលានយន្តហោះសៀមរាប#
11261
ប្រាសាទត្រពាំងរពៅ ខ្លះហៅប្រាសាទនាងពៅ (?) មានទីតាំងស្ថិតនៅខាងលិចប្រាសាទអង្គរវត្ត ឈៀងខាងត្បូងបន្តិចពីអ័ក្សផ្លូវត្រង់ចេញពីខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរ និងកៀកមែនទែនទៅនឹងព្រលានយន្តហោះអន្តរជាតិសៀមរាប ដែលនៅខាងលិច។ ប្រាសាទនេះមានប្រាង្គ៣ធ្វើពីឥដ្ឋ បែរទៅទិសឦសាន ហើយនៅទិសអាគ្នេយ៍មានស្នាមឥដ្ឋរៀបជាបន្ទប់ ដែលប្រហែលជាត្រូវនឹងគេសព្វថ្ងៃហៅថា ហោត្រៃ បណ្ណាល័យ ឬក៏ព្រះឃ្លាំង។ ប្រាង្គប្រាសាទទាំង៣គឺឧទ្ធិសដល់ទេពធំទាំង៣ ក្នុងព្រហ្មញ្ញសាសនា ដូចប្រាសាទភ្នំក្រោមដែរ។
ប្រាង្គប្រាសាទទាំង៣នេះខូចខាតសម្បើមបណ្តាលមក ពីការ ជីកកកាយជាយូរណាស់មកហើយ យ៉ាងណាមិញ ក្នុងរូបថតរបស់សាលាបារាំងចុងបូព៌ា(១៩៣១)ក៏ឃើញថា ប្រាសាទនេះខូតខាតខ្លាំងរួចទៅហើយ។ ពាក្យថាត្រពាំងល្ពៅ អាចក្លាយមកពីឈ្មោះដើម "ត្រវាងវ៌្វៅ"។បើតាម Living with Heritage Project ឲ្យដឹងថានៅជុំវិញប្រាសាទមានកំពែង មានកសិណ និងមានគោកនៅផ្នែកខាងត្បូង និងខាងលិចក្បែរៗនោះផង។


គេបានរកឃើញសិលាចារឹក៣ផ្ទាំង នៅទីនេះគឺ នៅមេទ្វារ (សងខាង) ប្រាង្គខាងត្បូងផុត (K.690) និយាយអំពីជំនូន និងបញ្ជារឲ្យទៅមើលដីនៅម្តុំប្រាសាទភ្នំបាខែង ហើយរៀបចំព្រះនៅត្រពាំងរពៅឡើងវិញ។ ដោយសំអាងលើឈ្មោះមនុស្សក្នុងសិលាចារឹកនេះ គេជឿថាសិលាចារឹកនេះអាចស្ថិតនៅស.វទី១០។ សិលាចារឹកចុងក្រោយនេះជួយឲ្យយើងដឹងថា សំណង់ដែលរណបមកប្រាង្គប្រាសាទ ឬដែលគេទូទៅស្គាល់ថា ហោត្រៃ ឬបណ្ណាល័យ ជាកន្លែងតម្កល់ព្រះភ្លើង។ សិលាចារឹកនេះថែមទាំងប្រើពាក្យថា "អាស្រមព្រះភ្លើង"។
នៅពីខាងឦសានប្រាសាទប្រហែលជា២០០មែត្រ មានត្រពាំងធំមួយជាសំណង់ឧបសម្ពន្ធរបស់ប្រាសាទ ទំហំប្រមាណ២០០មែត្រ x ៣៥០មែត្រ។ នៅក្នុងដំណើរចុះបញ្ជីប្រាសាទ លោក LAJONQUIÈRE ថា ត្រពាំងនេះក្លាយជាវាលស្រែបាត់ទៅហើយ។ ឯកសារមួយចំនួនអះអាងថាប្រាសាទនេះស្ថិតក្នុងរចនាបថប្រែរូប នាសតវត្សទី១០ដោយសំអាងទៅលើផ្ដែរ និងសិលាចារឹកដែលសេសសល់៕






免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
២០២៤! ផ្ទះណាមានអ្នកកើតឆ្នាំទាំង ៣ នេះ សំណាងល្អ ជោគជ័យគ្រប់ៗគ្នា

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចាត់ទុកព្រឹត្តិការណ៍លៀសហាលកំពង់ចាម មានភាពច្នៃប្រឌិតខ្ពស់និងទាក់ទាញភ្ញៀវទេសចរ

៣យ៉ាងដែលអ្នកមិនគួរនិយាយលេងសើចជាដាច់ខាត បើមិនចង់បាត់បង់គ្រប់យ៉ាង

មនុស្សស្រីទាំងឡាយត្រូវចងចាំ ៥ ឃ្លានេះ ទុកក្រើនរំឭកខ្លួនឯង ដើម្បីដើរឱ្យទាន់សង្គមបច្ចុប្បន្ន

全部评论 (0)