发布作品

简体中文

PhangVengAn

· 2021-07-25

Mkhitaryan និយាយថា Jose Mourinho មិនខ្វល់រឿងលេងល្អមើលរឺអត់ទេ សំខាន់លេងចង់ឈ្នះ

#Jose Mourinho# #កីឡា# #Manchester United# #បាល់ទាត់អន្តរជាតិ# #Henrikh Mkhitaryan#

6441

កីឡាករ AS Roma គឺ Henrikh Mkhitaryan បានបង្ហាញអារម្មណ៏ផ្ទាល់ខ្លួនជុំវិញគ្រូបង្វឹកថ្មីរបស់ខ្លួនលោក Jose Mourinho ថាជាគ្រូបង្វឹកដែលធ្លាប់ឈ្នះពានជាច្រើន ពិសេសគ្រូបង្វឹកព័រទុយហ្គាល់រូបនេះលេងចង់ឈ្នះ ច្រើនជាងលេងអោយក្រុមល្អមើល។

អតីតកីឡាកររបស់ Manchester United រូបនេះបាននិយាយថា៖ “គាត់មិនខ្វល់រឿងក្រុមលេងល្អមើលរឺអត់ទេ សំខាន់បាន៣ពិន្ទុ។ យើងទាំងអស់គ្នាសុទ្ធតែដឹង Mourinho បានឈ្នះពានស្ទើរតែគ្រប់យ៉ាងទៅហើយក្នុងវិស័យបាល់ទាត់។ ខ្ញុំមិនខ្វល់ពីអតីតកាលឡើយ។ ខ្ញុំនឹងព្យាយាមគ្រប់យ៉ាងដើម្បីក្រុម។”

គួររម្លឹកផងដែរថា Mkhitaryan ក៏ធ្លាប់ស្ថិតក្រោមការបង្វឹករបស់ Jose Mourinho ផងដែរនៅក្លឹបបិសាចក្រហម ហើយត្រូវលោក Jose Mourinho លក់ចេញទៅ Arsenal ក្រោមលក្ខខណ្ឌ័ដោះដូរយក Alexis Sanchez ទៅដី Old Trafford កាលពីពេលនោះ។

ប្រភព៖ Goal

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论