
Khemera
· 2019-02-22
ក្រសួងទេសចរណ៍ផ្សព្វផ្សាយពីគម្រោងបុណ្យទន្លេលើកទី៥
0
ភ្នំពេញ៖ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១កុម្ភៈ បានធ្វើការផ្សព្វផ្សាយជាសាធារណៈ ពីគម្រោងបុណ្យទន្លេលើកទី៥ ដែលប្រព្រឹត្តទៅ នៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៥-១៧ មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ«ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍»។
ក្រសួងនេះបានលើកឡើង នៅក្នុងសេចក្ដីជូនដំណឹងមួយរបស់ខ្លួនថា ពិធីនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងជម្រុញ លើកតម្លៃ និងផ្សព្វផ្សាយ ពីសក្ដានុពលទេសចរណ៍តាមបណ្ដាខេត្តជាប់ដងទន្លេ ពិសេសលើកទឹកចិត្តប្រជាជន នៅតាមបណ្ដាខេត្តទាំងនោះ ឲ្យចូលរួមសកម្មភាពការងារ អភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ៕ tnaot
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)