
ដើមអម្ពិល-DAP News
· 2021-10-14
ឃុំខ្លួនថៅកែ ស្ថានីយប្រេងឥន្ធនៈ ២នាក់ និង អ្នកចាត់ការម្នាក់ ពាក់ព័ន្ធនឹងការលក់ប្រេងមិនគ្រប់លីត្រ និងរឹងរូសចំពោះចំណាត់ការ របស់សមត្ថកិច្ចជំនាញ!
#ខេត្តកណ្តាល# #សង្គម# #ស្ថានីយប្រេងឥន្ធនៈ# #ព័ត៌មានសង្គម#
1792

ភ្នំពេញក៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកណ្តាល នៅថ្ងៃ ទី១៤ ខែតុលា ឆ្នាំ ២០២១នេះ បានបង្គាប់ឲ្យឃុំខ្លួន បុរសត្រូវចោទចំនួន ៣នាក់ ក្នុងនោះ រួមមាន ថៅកែស្ថានីយប្រេងឥន្ធនៈ ចំនួន២នាក់ និងមេការម្នាក់នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការលក់ប្រេងឥន្ធនៈមិនប្រក្រតី (មិនគ្រប់លីត្រ) និងកាត់ខ្សែក្លុំបេរបស់សមត្ថកិច្ចជំនាញ ប្រព្រឹត្ត នៅក្នុងក្រុងតាខ្មៅ, ខេត្តកណ្ដាល។
សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានអោយដឹងថា ជនត្រូវចោទទាំង៣ នាក់ មានឈ្មោះ ទី ១- ឈ្មោះ ហ៊ុយ សុខហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិព្រែកខ្សេវ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាម្ចាស់ស្ថានីយប្រេងឥន្ទនៈ តេលា «ចាន់ ធឿន», ទី ២- ឈ្មោះ នុត វាន់ឌឿន ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅ ភូមិកោះគរ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាមេការ, និង ទី ៣- ឈ្មោះ ថូ សុផាត ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ ភូមិព្រែកខ្សេវ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ តេលា «ម៉ាក់ ម៉ីម៉ី» ។
ជនត្រូវចោទទាំង៣នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: ក្លែងបន្លំគុណភាព និងបរិមាណប្រេង ប្រកបសកម្មភាពពាណិជ្ជកម្មមិនស្របច្បាប់ ឆបោក និងបំផ្លិចបំផ្លាញ ឬគៃបំបាត់បោះត្រា ។ និងត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២១៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ពេលឱ្យកូនតូចគេងក្នុងម៉ាស៊ីនត្រជាក់ អ្នកម្តាយគួរចងចាំ៤ចំណុចនេះ ដើម្បីជួយកូនឱ្យជៀសផុតពីជំងឺផ្លូវដង្ហើម

ចង់ធ្វើជាអ្នកម្តាយល្អសម្រាប់កូន ត្រូវចេះបញ្ចូលពាក្យទាំងបីនេះទៅក្នុងការអប់រំ

ក្នុងរឿងទាំង ៤ នេះ បើអាចកុំជួយឱ្យសោះ ជួយកាន់តែច្រើនកាន់តែខុស អាចនឹងត្រូវគេស្អប់កាន់តែខ្លាំង

គ្រួសារដែលមានសញ្ញាទាំង៤នេះនឹងមានលាភសំណាងច្រើន ហើយនឹងមានភាពចម្រុងចម្រើនទៅថ្ងៃមុខ

全部评论 (2)
មិត្ត86707236
· 2021-10-15
កុំចេះតែហ៊ាន
I like view
· 2021-10-14
😃😄
- 1
前往页