
TNAOT Event
· 2022-03-10
ចូលរួមគាំទ្រ លើកទឹកចិត្ត និងធ្វើការផ្សព្វផ្សាយបែបឌីជីថលជាមួយ TNAOT APP ទាំងអស់គ្នា
7665
ក្នុងការរួមចំណែក និងអភិវឌ្ឍន៌វិស័យព័ត៌មាន ឱ្យរីកចម្រើនតាមសម័យបច្ចេកវិទ្យាឌីជីថលនោះ ក្រោមការផ្ដួចផ្ដើមគំនិតពីក្រសួងព័ត៌មាន TNAOT APP និងសារព័ត៌មានថ្មីៗបានសហការរៀបចំកម្មវិធីលើកទឹកចិត្តចំពោះអ្នកសារព័ត៌មានទៅតាមសម័យកាលនីមួយៗ។
ដើម្បីចូលរួមអបអរសាទរជ័យលាភី និងធ្វើការផ្សព្វផ្សាយ កម្មវិធីពានរង្វាន់លើកចិត្តអ្នកសារព័ត៌មាន ឱ្យបានកាន់តែទូលាយ ព្រមទាំងមានអ្នកស្គាល់ពី បុគ្គលសារព័ត៌មានចាប់តាំងពីទសវត្សរ៍ ១៩៧០ មកឱ្យបានកាន់តែច្រើនបន្ថែមទៀតនោះ យើងមានការចូលរួមសហការផ្សព្វផ្សាយពីសំណាក់សារព័ត៌មានធំៗជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក ក្នុងការបង្កបរិយាកាសឱ្យកាន់តែពិសេសជាងនេះទៅទៀតនោះ ហើយក៏ពិសេសសម្រាប់អ្នកប្រើប្រាស់ TNAOT APP និងសារធារណៈជនទាំងអស់។ យើងខ្ញុំក៏បានរៀបចំនូវកម្មវិធី ចែករំលែកសម្រាប់ផ្សព្វផ្សាយកម្មវិធីពានរង្វាន់ខាងលើនេះ ហើយផ្ដល់ជារង្វាន់សម្រាប់អ្នកចូលរួមចែករំលែក និងផ្សាព្វផ្សាយ ដែលទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនជាងគេផងដែរ។
ដូច្នេះ ថាតើកម្មវិធីចែករំលែក ដើម្បីផ្សព្វផ្សាយទៅលើកម្មវិធី «ពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន៥សម័យកាល» នោះ នឹងប្រព្រឹត្តទៅយ៉ាងណានោះ? តើអ្នកប្រើប្រាស់ TNAOT APP និងសារធារណៈជនចូលរួមលេងកម្សាន្ដបានយ៉ាងដូចម្ដេចដែរនោះ? សូមតាមដានគេហទំព័រ ហ្វេសប៊ុក និងគណនីផ្លូវការរបស់ TNAOT APP ទាំងអស់ដើម្បីទទួលព័ត៌មានលម្អិត។
កុំភ្លេចណា ចូលរួមគាំទ្រ លើកទឹកចិត្ត និងធ្វើការផ្សព្វផ្សាយបែបឌីជីថលជាមួយ TNAOT APP ទាំងអស់គ្នា ។
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
全部评论 (0)