发布作品

简体中文

Sonith

· 2019-03-04

ថ្មី​ទៀត​ហើយ ធ្លាយ​រូបភាព OnePlus 7 ​ប្រើ​កាមេរ៉ា​មុខ​ផុស

0

ក្រុមហ៊ុន OnePlus ត្រូវបានគេរំពឹងទុកថានឹងចេញផ្សាយស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននាពាក់កណ្តាលឆ្នាំ ២០១៩ នេះ ដោយទំនងជាម៉ូឌែល OnePlus 7 គាំទ្រដល់ការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿន 5G។

ទន្ទឹមនេះក៏មានការលេចធ្លាយនូវរូបភាព Render ជាច្រើនសន្លឹក ពីគណនី @OnLeaks លើបណ្តាញសង្គម Twitter ដែលជឿថាជារចនាបថពិតៗនៃស្មាតហ្វូនសេរ៊ីឆ្នាំ ២០១៩ របស់ក្រុមហ៊ុនប្រទេសចិន។

ក្នុងនោះគេឃើញមានចំណុចរសើបត្រង់ការអភិវឌ្ឍផ្ទៃអេក្រង់ពេញ គ្មានស្នាមឆកឬគ្រហួងណាមួយ ដោយឡែកច្នៃទៅប្រើប្រាស់កាមេរ៉ាមុខបែបផុស (Pop-Up Camera)នៅផ្នែកខាងលើតួម៉ាស៊ីន ដូចគូប្រជែង Vivo V15 Pro និង Oppo F11 Pro។

ផ្នែកខាងក្រោយមានប្រើប្រាស់កាមេរ៉ា ៣ គ្រាប់ស្ថិតនៅជួរបញ្ឈរ អមភ្លើង LED ប៉ុន្តែគ្មានទ្រនាប់ស្កេនខ្ចៅដៃ ពោលជាការជឿជាក់ថាម៉ូឌែលនេះអាចរំពឹងប្រើមុខងារស្កេនខ្ចៅដៃបង្កប់ក្រោមអេក្រង់ទៀតផង។

ញ្ជាក់ថាចំពោះតម្លៃជំនាន់ OnePlus 7 ធម្មតាអាចក្បែរ ៦០០ ដុល្លារ ខណៈប្រភេទប្រើប្រាស់ 5G អាចហក់ខ្ពស់ជាងនេះ ប៉ុន្តែក៏មិនដល់ ១ ពាន់លានដុល្លារនោះដែរ នេះបើតាមការសន្យាកន្លងមករបស់នាយកប្រតិបត្តិនៃក្រុមហ៊ុន OnePlus ផ្ទាល់ធ្លាប់លើកឡើង។

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论