
Colin
· 2019-03-04
ស្រុកចំនួន៣ នៅខេត្តកំពង់ស្ពឺ អាចប្រឈមនឹងការខ្វះខាតទឹក
11
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅចំពោះមុខ បើសិនជាមានហានិភ័យកើតឡើងពីការខ្វះខាតទឹក គឺមានតែស្រុកចំនួន៣ទេ ដែលប្រឈមមុនគេ នោះគឺស្រុកបសេដ្ឋ ភ្នំស្រួច និងស្រុកគងពិសី ដោយសារតែស្រុកទាំងនេះមានស្ថានភាពឆ្ងាយពីប្រភពទឹក។
តែយ៉ាងណាក៏ដោយ មកដល់ពេលនេះនៅទូទាំងខេត្តកំពង់ស្ពឺ ពុំទាន់មានបញ្ហាប្រឈមការខ្វះខាតទឹកនោះទេ ហើយអាជ្ញាធរក៏បានកំណត់តំបន់ត្រៀមទឹកច្រើនទុក សម្រាប់ជួយសង្គ្រោះដល់តំបន់ដែលមានបញ្ហាប្រឈម។
លោក ជាបហ៊ង បានបញ្ជាក់ថា បច្ចុប្បន្នមន្ទីរធនធានទឹក និងឧតុនិយមបាន និងកំពុងនាំទឹកពីអាងស្តុកទឹកទៅកាន់ផ្លូវជាតិលេខ៣បន្តទៀតតាមរយៈប្រឡាយមេរលាំងជ្រៃក្នុងនោះចរន្តទឹកកំពុងហូរតាមប្រឡាយនានាតាមដងផ្លូវជាតិលេខ៤ដែរ ប៉ុន្តែដោយសារការប្រើប្រាស់ទឹកប្រឡាយរបស់ប្រជាពលរដ្ឋមានកម្រិតទាបខណៈដែលសព្វថ្ងៃប្រជាពលរដ្ឋយើងភាគច្រើនបានប្រើប្រាស់ ទឹកស្អាតជំនួសវិញ។
លោកប្រធានមន្ទីរបានបញ្ជាក់ដែរថា ជាមួយគ្នាតាមរយៈក្រសួងធនធានទឹក មន្ទីរបានត្រៀមធុង ទឹកម៉ាស៊ីនបូមទឹក រថយន្តដឹកទឹកទុកជាស្រេចដើម្បីជួយសង្គ្រោះតំបន់ ដែលប្រឈមខ្វះខាតទឹកដោយប្រើប្រាស់ទឹកស្អាតតែម្តងទៅជូនពួកគាត់ផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
TA的热门作品
精彩推荐
កុំបារម្ភអី! សញ្ញាទាំង ១០ មើលទៅដូចជាអាក្រក់ តែវាបញ្ជាក់ថា ជីវិតរបស់អ្នកកំពុងតែប្រសើរឡើងហើយ

ដូនតាផ្តាំថា ផ្ទះដែលមាន៣យ៉ាងនេះជាសញ្ញានៃគ្រោះមហន្តរាយ បែកបាក់ខ្ចាត់ខ្ចាយគ្រប់ជំនាន់

មួយក្នុងចំណោមតារានិករទាំង ៥ នេះ អ្នកនឹងមានសំណាងខ្លាំង មានឱកាសរកលុយបានច្រើន លើសពីការរំពឹងទុក

ក្មេងជំនាន់ក្រោយបន្តអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីចម្រៀងរបស់ជនជាតិ Zhuang និងប្រើការបកស្រាយទាន់សម័យដើម្បីផ្សព្វផ្សាយ

全部评论 (0)
暂无评论