
Jorani
· 2019-03-05
អាមេរិកដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស នៅអ៊ីស្រាអែល ដើម្បីសមយុទ្ធ
0
បើយោងតាមមន្ត្រីយោធាជាន់ខ្ពស់របស់អាមេរិក បានថ្លែងឲ្យដឹងកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ថា ទាហានអាមេរិកនឹងដាក់ពង្រាយនូវប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់ខ្លួន ថាត (Thaad) នៅក្នុងទឹកដីអ៊ីស្រាអែល ដើម្បីធ្វើសមយុទ្ធរួបគ្នាជាលើកដំបូងបំផុត រវាងអាមេរិក និងអ៊ីស្រាអែល។
ទោះជាយ៉ាងណាអាមេរិក មិនបានបញ្ជាក់ពីកាលបរិច្ឆេទឲ្យបានច្បាស់លាស់ អំពីធ្វើសមយុទ្ធកាំជ្រួចមីស៊ីលដ៏ទំនើបរបស់ខ្លួននោះឡើយ។ ជាទូទៅ ទាហានអ៊ីស្រាអែល និងអាមេរិក តែងតែធ្វើសមយុទ្ធ ស្តីអំពីសង្គ្រាម។ ប៉ុន្តែការបាញ់សមយុទ្ធ ដោយប្រព័ន្ធមីស៊ីល THAAD បែបនេះ មិនធ្លាប់កើតមាននោះឡើយ។ ផ្ទុយទៅវិញការធ្វើសមយុទ្ធនេះ ត្រូវបានមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា នេះមិនមែនសំដៅទៅលើប្រទេសណាមួយឡើយ រាប់ទាំងប្រទេសដែលជាសត្រូវនៅជុំវិញខ្លួនផងដែរ។
ចំណែកសត្រូវរបស់អ៊ីស្រាអែលក្នុងតំបន់ រួមមាន អ៊ីរ៉ង់, ក្រុម Hezbollah ដែលគាំទ្រដោយទីក្រុងតេអេរ៉ង់របស់អ៊ីរ៉ង នៅលីបង់ ជាដើម។ ក្រុមទាំងពីរនេះសុទ្ធតែគាំទ្ររដ្ឋាភិបាលស៊ីរីរបស់លោក ប៉ាសា អាល់អាសាដ។រីឯប្រព័ន្ធកាំជ្រួច THAAD នេះ ត្រូវគេដាក់ពង្រាយ នៅភាគខាងត្បូង នៃទឹកដីអ៊ីស្រាអែល។ ទាហានអាមេរិកមានប្រហែល២០០នាក់ នឹងចូលរួមក្នុងធ្វើសមយុទ្ធនោះ។
តាមអ្នកជំនាញសព្វាវុធអន្តរជាតិ ធ្លាប់លើកឡើងថា ប្រព័ន្ធមីស៊ីល THAAD របស់អាមេរិកនេះ មានសមត្ថភាពការពារខ្ពស់ ហើយវាអាចស្ទាក់កម្ទេចសត្រូវ ក្នុងរយៈចម្ងាយខ្លី, រយៈចម្ងាយមធ្យម និងរយៈចម្ងាយអន្តរទ្វីប ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត៕ ប្រែសម្រួលដោយលោក ថាច់ យ៉ាត
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)
暂无评论