
Thelma
· 2019-03-06
កាកបាទក្រហមខេត្តស្វាយរៀង និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ចុះពិនិត្យព្យាបាលជំងឺជូនចាស់ជរា៣០០នាក់នៅស្រុករំដួល
0
ខេត្តស្វាយរៀង៖ សាខាកាកបាទក្រហមខេត្តស្វាយរៀង សហការជាមួយកាកបាទក្រហមខេត្តតៃនិញ នៃប្រទេសវៀតណាម នៅព្រឹកមិញនេះ បានចុះពិនិត្យជំងឺទូទាំង និងផ្តល់ថ្នាំព្យាបាលដោយឥតគិតថ្លៃ ព្រមជាមួយនឹងការចែកអំណោយមនុស្សធម៌ដល់ជនចាស់ជរា ជនពិការ និងស្រ្តីមេម៉ាយប្រមាណ៣០០នាក់ មកពី៤ឃុំ នៃស្រុករំដួល ខេត្តស្វាយរៀង។
លោក សរ វណ្ណា ប្រធានសាខាកាកបាទក្រហមខេត្តស្វាយរៀង បានសំដែងនូវការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាគមកាកបាទក្រហមខេត្តតៃនិញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទីក្រុងហូជីមិញ ដែលបានមកបំពេញបេសកម្មមនុស្សធម៌ នៅលើទឹកដីកម្ពុជា នៃខេត្តស្វាយរៀងដើម្បីធ្វើការពិនិត្យព្យាបាលជម្ងឺ ផ្តល់ថ្នាំព្យាបាល ជូនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ នាពេលនេះ។ ជាមួយគ្នានេះ លោកនាយកសាខា ជំនួសមុខឲ្យប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងកាកបាទក្រហមខេត្តតៃនិញ ដែលបានមកពិនិត្យជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។
លោកនាយកសាខាក៏បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ចំពោះបងប្អូនទាំងអស់ដែលមកពិនិត្យជម្ងឺនាពេលនេះដោយក្តីនឹករលឹក និងជូនពរឲ្យឆាប់បានជាសះស្បើយបន្ទាប់ពីបានពិនិត្យ និងព្យាបាលជម្ងឺរួចត្រូវលេបថ្នាំតាមវេជ្ជបញ្ជារ និងត្រូវប្រុងប្រយ័ត្នក្នុងការការពារសុខភាពពិសេសកុមារត្រូវដេកក្នុងមុង ដើម្បីកុំឲ្យមូសខាំជៀសវាងកើតជម្ងឺគ្រុណចាញ់ ត្រូវពិសារទឹកដាំពុះដើម្បីការពារជម្ងឺដង្កាត់ផ្សេងៗដែលបណ្តាលមកពីការកង្វះអនាម័យ។
បន្ទាប់ពីពិនិត្យជម្ងឺក៍បានចែកថ្នាំ និងអំណោយមនុស្សធម៌ដល់ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ៣០០នាក់ ក្នុងម្នាក់ទទួលបាន អង្ករ១០គ.ក្រ មី១កេស អំបិល១គ.ក្រ មុង១ ទឹកស៊ីអ៊ីវ១ដប ស្មាយួរខោអាវ១ឡូ៕ ភក្តី
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)