
Wow Cambodian
· 2022-09-17
តាមពិតរូបសំណាកលោកេស្វរៈដ៏ធំស្កឹមស្កៃ និងចំណាស់ដែលឃើញក្នុងឯកសារចាស់ បច្ចុប្បន្នស្ថិតនៅទីតាំងនេះសោះ
#រូបសំណាកលោកេស្វរៈ# #ចំណេះដឹង# #ប្រវត្តិសាស្ត្រ#
4764
រូបសំណាកព្រះលោកេស្វរៈ ដែលថតបានដោយអាណាព្យាបាលបារាំងកាលពីជិត ១០០ឆ្នាំមុន (ឆ្នាំ១៩២៦-២០២២) តាមពិតមិនបានបាត់បង់ទៅណាទេ គឺមានសំណាងរួចផុតពីការជួញដូររបស់ឈ្មួញទុច្ចរិត និងរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប។
ដើម្បីអបអរទិវាវប្បធម៌អឺរ៉ុប អភិរក្សដ្ឋានអង្គរដ៏ល្បីល្បាញបានបើកទ្វារឲ្យអ្នកស្រាវជ្រាវ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនា ពេញ១ថ្ងៃនៅថ្ងៃទី ១៧ ខែកញ្ញានេះ។ អភិរក្សដ្ឋានអង្គរគឺជាស្ថាប័នមានភារកិច្ចជួសជុល និងថែរក្សាវត្ថុបុរាណ រូបចំលាក់នានានៅក្នុងខេត្តសៀមរាប ដែលបង្កើតឡើងដោយបារាំង។

យោងតាមឯកសាររូបថតរបស់សាលាបារាំងចុងបូព៌ា ថតទុកជាឯកសារគឺមានរូបសំណាកច្រើនណាស់ដែលបានបាត់បង់ដោយសារជួញដូរនៅសម័យសង្គ្រាម ហើយមួយចំនួនរក្សាទុកតាមសារមន្ទីរនានា និងខ្លះទៀតត្រូវបានយកទៅលាក់ក្នុងអភិរក្សដ្ឋានអង្គរនេះតែម្ដង។ តួយ៉ាងព្រះលោកេស្វរៈនេះ មនុស្សជាច្រើនគិតថាប្រហែលជាបាត់បង់ទៅហើយ តែតាមពិតគឺកំពុងលាក់ខ្លួន ពីភ្នែកភ្ញៀវទេសចរនៅអភិរក្សដ្ឋានអង្គរសោះ។
រូបសំណាកព្រះលោកេស្វរៈ មានកម្ពស់ ៣ម៉ែត្រ និង ៦០សង់ទីម៉ែត្រ ត្រូវបានយកចេញពីប្រាសាទភ្នំបី ខេត្តសៀមរាប ឆ្លាក់នៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ យកទៅទុកនៅអភិរក្សដ្ឋានអង្គរអំឡុងទសវត្ស ៦០ មានលេខចុះបញ្ជី DCA5740៕


អត្ថបទ៖ WowCambodian/ រូបថត៖ CTTO
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
អនុវត្តន៍គោលការណ៍ទាំង ៣ ជួយឱ្យជីវិតបានស្ងប់សុខ និងកាន់តែល្អប្រសើរ

ការរៀបចំរូបភាពលោកប្រធានាធិបតីចិន និងព្រះឆាយាល័ក្ខណ៍របស់ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា ត្រៀមស្វាគមន៍មកកាន់កម្ពុជា

អហោសិកម្មឱ្យគេទៅ! មនុស្សដែលធ្វើមិនល្អដាក់អ្នក ផលកម្មដែលគេសាងទាំងប៉ុន្មាន គង់តែវិលរកគេវិញ យើងមិនបាច់ដាក់បណ្ដាសាគេទេ

ដាក់រុក្ខជាតិបៃតង ៣ កន្លែងក្នុងផ្ទះ ជួយបណ្តេញវិញ្ញាណអាក្រក់ នាំសំណាង និងទ្រព្យសម្បត្តិ

全部评论 (0)