
TNAOT Sport
· 2022-09-19
U20 កម្ពុជា បញ្ចប់ភារកិច្ចចុងក្រោយដោយចាញ់ម្ចាស់ផ្ទះ U20 តាហ្ស៊ីគីស្ថាន ២-១ អស់ឱកាសឡើងទៅវគ្គបន្ត
#ពហុកីឡដ្ឋានជាតិមរតកតេជោ# #ក្រុមជម្រើសជាតិជប៉ុនU23# #ក្រុមជម្រើសជាតិកម្ពុជា U23# #បាល់ទាត់កម្ពុជា# #កីឡា# #ប្រទេសតាហ្ស៊ីគីស្ថាន# #ក្រុមជម្រើសជាតិបង់ក្លាដែស# #AFC U20 Championship 2023# #ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម២០ឆ្នាំ#
4863
កម្ពុជាអស់ឱកាសឡើងទៅវគ្គបន្តទៀតហើយ ដោយក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម២០ឆ្នាំ បានបញ្ចប់ការប្រកួតជម្រុះបាល់ទាត់យុវជនអាស៊ី ២០២៣ “AFC U20 Championship 2023” ដោយរកបានតែមួយពិន្ទុប៉ុណ្ណោះ ក្រោយស្មើជាមួយសិង្ហបុរី និងចាញ់ពីរប្រកួត ក្រោមថ្វីជើងបច្ចេកទេសរបស់លីបង់ ០ទល់១ និងម្ចាស់ផ្ទះតាហ្ស៊ីគីស្ថាន ១ទល់នឹង២។ ចំនែកឥណ្ឌូនេស៊ី ឈ្នះវៀតណាម ៣ទល់នឹង២ ឡើងទៅវគ្គចុងក្រោយឆ្នាំក្រោយ។



សូមបញ្ជាក់ថា ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម២០ឆ្នាំ នឹងត្រលប់មកប្រទេសកម្ពុជា ក្រោយការប្រកួតបានបញ្ចប់ ប៉ុន្តែយើងនៅសល់ការប្រកួតមិត្តភាពអន្តរជាតិចំនួន ២ទៀត ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ សម្រាប់ស្អែកនេះក្រុមជម្រើសជាតិកម្ពុជា U23 នឹងប្រកួតជាមួយក្រុមជម្រើសជាតិជប៉ុនU23 ចំណែកថ្ងៃទី២២ ខែកញ្ញា ក្រុមជម្រើសជាតិកម្ពុជាឈុតធំ នឹងប្រួតជាមួយក្រុមជម្រើសជាតិបង់ក្លាដែស សូមចូលរួមគាំទ្រកីឡាបាល់ទាត់កម្ពុជាឱ្យច្រើនកុះករនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕




អត្ថបទ៖ ឡុង រតនា
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
អំណោយផលខ្លាំង! សម្រាប់ម្ចាស់ឆ្នាំទាំង ៣ រាសីល្អ យីអ៊ុនឡើង សម្រុកកើបលាភ រយៈពេល ៤ ខែពេញមុនដាច់ឆ្នាំ

ហេងៗលាភធំពាក់កណ្ដាលឆ្នាំ! សម្រាប់អ្នកឆ្នាំទាំង ៣ នេះ ផ្កាយសំណាងរះចំដួងជតារាសី ជោគជ័យខ្លាំងលើវិស័យហិរញ្ញវត្ថុ និងអាជីពការងារ

ស្រីៗ បើសង្សារ ឬប្ដីរបស់អ្នកចេញសញ្ញាទាំងនេះមក គួរតែបញ្ឈប់ទំនាក់ទំនង ហើយដើរចេញទៅ នៅបន្ត ក៏គ្មានប្រយោជន៍ដែរ មានតែឈឺចាប់កាន់តែខ្លាំង

ទឹកភ្នែក ដែលចេញពីសារពាង្គកាយ មានប្រភពមកពីណា?

全部评论 (0)