
Borith
· 2019-03-13
សេចក្ដីរាយការណ៍៖ សង្គមនិយមអេស្ប៉ាញកំពុងទទួលបានការគាំទ្រខណៈពេលដែលមុនពេលការបោះឆ្នោតនឹងមកដល់នាខែមេសាខាងមុខនេះ
0
ទីក្រុង MADRID៖ការគាំទ្រដល់សង្គមនិយមអេស្ប៉ាញត្រូវបានគេកត់សម្គាល់ឃើញថាកំពុងតែមានការកើនឡើងមុនការបោះឆ្នោតនៅថ្ងៃទី 28 ខែមេសា បើតាមការស្ទង់មតិមួយដែលបោះពុម្ភផ្សាយដោយកាសែត El Pais នៅថ្ងៃអង្គារទី 12 ខែមីនា ទោះបីជាគណបក្សកាន់អំណាចត្រូវបានគេរំពឹងថានឹងមិនមានសំឡេងច្រើនក៏ដោយ។
គណបក្សរបស់លោកនាយករដ្ឋមន្រ្តីលោក Pedro Sanchez ត្រូវបានគេមើលឃើញថាបានកើនឡើងសន្លឹកឆ្នោត 27,3% ចាប់តាំងពីលោកបានប្រកាសអំពីការបោះឆ្នោតកាលពីថ្ងៃទី 15 ខែកុម្ភៈ ខណៈពេលដែលគណបក្សប្រឆាំង គណបក្សប្រជាជនបានធ្លាក់ចុះ 20,0% ។
ការគាំទ្រសម្រាប់គណបក្សស្តាំនិយម Vox បានកើនឡើងយ៉ាងគំហុកដល់ 12,1% ខណៈពេលដែលការគាំទ្រដល់គណបក្ស Ciudadanos និង Podemos បានធ្លាក់ចុះ 16,3% និង 13,8% ។ លទ្ធផលគឺជាមធ្យមត្រូវបានគណនាដោយEl Pais នៃការស្ទាបស្ទង់មតិជាច្រើន។
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)