
Sls
· 2019-03-14
ប្រើតែ ទស្សនៈមួយនេះ ធនាគារ ស្ថាបនា អាចរក្សាអតិថិជនចាស់ និងទាក់ទាញអតិថិជនថ្មីបន្ថែម!
0
បើនិយាយពី ធនាគារ ស្ថាបនា ដំបូងឡើយគ្រាន់តែជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយប៉ុណ្ណោះ តែក្នុងឆ្នាំ ២០១៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ បានប្រែក្លាយទៅជាធនាគារ ពាណិជ្ដ៏ធំមួយក្នុងស្រុក។ ទើបតែក្លាយខ្លួនជាធនាគារ ពាណិជ្ជ ធនាគារនេះទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ពោលគឺក្នុងឆ្នាំ ២០១៧ ទ្រព្យសម្មបានកើនដល់ខ្ទង់១ពាន់លានដុល្លារ ហើយក្លាយជាធនាគារធំលំដាប់លេខ២ខាងបណ្ដាញសាខា។
តើ ធនាគារ ស្ថាបនា មានគោលការណ៍ស្នូលអ្វី បានជាអតិថិជនជាច្រើនគាំទ្រ និងយកប្រាក់របស់ពួកគេមកផ្ញើរនៅធនាគារនេះ ហើយមានយុទ្ធសាស្រ្តអ្វី អាចរក្សាអតិថិជនចាស់ និងទាក់ទាញអតិថិជនថ្មី?
នៅក្នុងសារនៃ របាយការណ៍ប្រចាំឆ្នាំ ២០១៧ របស់លោកបណ្ឌិត HAN Chang-Woo ប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ ស្ថាបនា បានឲ្យដឹងថា ភាពសំខាន់ដែលធ្វើឲ្យអតិថិជនគាំទ្រ ធនាគារ ស្ថាបនា គឺ” ចាត់ទុកអតិថិជន ជាអាទិភាព” ដោយធនាគារ តែងតែ ផ្ដល់អាទិភាពជូន អតិថិជនជាមួយនឹងឥរិយាបថប្រកបដោយតម្លាយភាព យុត្តធម៌ និងភាពត្រឹមត្រូវ។ លើសពីនេះ ស្ថាបនា បានអនុវត្តន៍ យុទ្ធសាស្រ្តជាច្រើន ក្នុងគោលបំណងដើម្បីផ្ដល់ជូននូវបទពិសោធន៍សេវាកម្មអតិថិជនដ៏ល្អបំផុតនៅគ្រប់សាខារបស់ខ្លួន។ តាមពិតទៅទស្សនៈ ” ចាត់ទុកអតិថិជន ជាអាទិភាព” នេះហើយដែលជាយុទ្ធសាស្រ្តស្នូល ធ្វើឲ្យស្ថាបនា អាចរក្សាបាននូវ អតិថិចនចាស់ ព្រមទាំងអាចទាក់ទាញអតិថិជនថ្មីបន្ថែមទៀត។
បើគិតត្រឹមបំណាច់ឆ្នាំ ២០១៧ ធនាគារនេះ មានទ្រព្យសកម្មចំនួន ១០២៧.៨លានដុល្លារ ហើយប្រាក់ចំណេញសុទ្ធ មានចំនួន ១៨.៦លានដុល្លារ ប្រាក់បញ្ញើរអតិថិជនកើនដល់ ៦១៨លានដុល្លារ ហើយចំនួនអតិថិជនផ្ញើរប្រាក់កើនដល់ ២៩៤.៦ពាន់នាក់។ ខាងក្រោមនេះ គឺជាមូលហេតុ៤យ៉ាងដែលធ្វើអតិថិជន គាំទ្រ និងផ្ញើរប្រាក់នៅធនាគារ ស្ថាបនា៖
១. បុគ្គលិកដែលធ្វើការនៅ ធនាគារ ស្ថាបនា ចាប់ពីបុគ្គលិក រហូតដល់ថ្នាក់ដឹកនាំ មានចំណាប់អារម្មណ៍ផ្ទាល់ខ្លួនក្នុងការផ្ដល់សេវាកម្មធនាគារល្អបំផុតក្នុងកម្រិតវិជ្ជាជីវៈ និងតម្លាភាពខ្ពស់បំផុត។ រាល់ប្រតិបត្តិការទាំងអស់សុទ្ធតែមានការប្ដេជ្ញាចិត្តក្នុងការផ្ដល់ជូននូវផលិតផលល្អបំផុតដែលបំពេញតម្រូវការទីផ្សារចុងក្រោយបំផុតសេវាកម្មដែលផ្ដល់ភាពងាយស្រួល និងគ្រប់គ្រងប្រតិបត្តិការល្អបំផុត និងមានជំនួយពីបច្ចេកវិទ្យាចុងក្រោយបង្អស់។
២. ទស្សនៈ” ចាត់ទុក អតិថិជនជាអាទិភាព” ត្រូវបានបណ្ដុះក្នុងផ្នត់គំនិតរបស់បុគ្គលិក និងអ្នកគ្រប់គ្រងរបស់ ធនាគារ ស្ថាបនាទាំងអស់ ហើយទស្សនៈនេះ មានឥទ្ធិពលនាំមកនូវបរិយាកាសល្អនៃ សេវាអតិថិជនគ្រប់សាខាទាំងអស់។
៣. ទស្សនវិស័យ ” ចាត់ទុក អតិថិជនជាអាទិភាព” បានជួយ ធនាគារ ស្ថាបនាឲ្យរក្សាបាននូវ អតិថិចនចាស់ ព្រមទាំងទាក់ទាញអតិថិជនថ្មីបន្ថែមទៀតផងដែរ។
៤. ក្នុងនាមជាធនាគារ ពាណិជ្ជ ធំជាងគេលំដាប់លេខ២នោកម្ពុជា ខាងបណ្ដាសាខា ធ្វើឲ្យធនាគារ អាចពង្រីកវិសាលភាពរបស់ខ្លួនឲ្យកាន់តែទូលំទូលាយ សម្រាប់បំពេញចិត្តអតិថិជនចំពោះគំនិតនៃការដាក់ប្រាក់ នៅក្នុងធនាគារដែលពួកគេអាចទុកចិត្តបាន ជាពិសេសនៅតាមសហគមន៍ដាច់ស្រយាល៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)