发布作品

简体中文

TNAOT News

· 2022-12-07

កម្ពុជាគ្រោងបញ្ជូនអ្នកជំនាញវិស័យកសិកម្មទៅប្រទេសគុយបា

#ប្រទេសគុយបា# #កសិកម្ម# #អ្នកបច្ចេកទេស# #សង្គម# #កម្ពុជា#

9804

កម្ពុជាបានឯកភាពលើការស្នើសុំរបស់ភាគីប្រទេសគុយបាយ ក្នុងការបញ្ជូនអ្នកបច្ចេកទេសខាងវិស័យកសិកម្មដំណាំស្រូវ​ ដើម្បីផ្តល់​បទពិសោធន៍នឹងបង្ហាត់បង្ហាញផ្ទាល់ ទៅប្រជាជននៃប្រទេសនោះ។

មានប្រសាសន៍នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងលោកជំទាវ Liurka Rodriguez Barrios អគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ ប្រទេសគុយបាយបានស្នើឱ្យកម្ពុជាបញ្ជូនក្រុមអ្នកជំនាញទៅប្រទេសខ្លួន ដើម្បីទទួលបានបទពិសោធន៍នៃការដាំណាំស្រូវពីប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ដ្រីនៃក្រសួងកសិកម្ម បានសម្តែងនូវកិច្ចស្វាគមន៍ និងឯកភាពចំពោះសំណើនៃប្រទេសគុយបា ដែលអញ្ជើញឯកឧត្តមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសគុយបា។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា៖«ខ្ញុំក៏បានសម្ដែងការស្វាគមន៍ចំពោះបំណងរបស់លោកជំទាវ ដែលស្នើឱ្យកម្ពុជាបញ្ចូនអ្នកបច្ចេក​ទេសដំណាំស្រូវទៅគុយបា ដើម្បីធ្វើការពិសោធន៍និងបង្ហាត់បង្ហាញដោយផ្ទាល់អំពីការដាំដុះដំណាំស្រូវ»។

ជាការឆ្លើយតប កម្ពុជានឹងរៀបចំគណៈប្រតិភូកម្ពុជាមួយក្រុម ដែលក្នុងនោះមានការចូលរួមពីមន្ដ្រីជំនាញនៃក្រសួងកសិកម្ម ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីពិនិត្យ សិក្សា និងឈានទៅអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ នៅប្រទេសគុយបា៕ ចិនចាវ 

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)