
Lookingtoday
· 2023-02-06
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
#Vladimir Putin# #ព័ត៌មាន# #Naftali Bennett# #ព័ត៍មានអន្តរជាតិ# #Vladimir Zelensky#
114
បរទេស៖ប្រធានាធិបតីរុស្សីលោក Vladimir Putin ត្រូវបាន rt.com ចេញផ្សាយថាបានថ្លែងប្រាប់ទៅកាន់អតីតនាយក រដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Naftali Bennett ថាលោកនឹងមិនមានផែនការសម្លាប់ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ឡើយ។
ថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតរបស់អ៊ីស្រាអ៊ែលលោក Bennett បានបញ្ជាក់ថាលោកបានធ្វើការចរចានិងពិភាក្សា ជាមួយនឹងលោកប្រធានាធិបតីរុស្សីអំឡុងពេលធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅក្នុងទីក្រុងមូស្គូហើយការផ្តល់បទសំភាសរបស់លោកត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងមកនេះ។
លោក Bennett បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតក្នុងអំឡុងពេលនៃកិច្ចប្រជុំ របស់លោកជាមួយនឹងមេដឹកនាំរុស្សី កាលពីខែមីនាឆ្នាំទៅនោះកងកម្លាំងរបស់រុស្សីបានឡោមព័ទ្ទទីក្រុងគៀវហើយលោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានលាក់ខ្លាំងនៅក្នុងទីតាំងមួយដែលមិនត្រូវបានអ្នកណាម្នាក់បានដឹងឡើយ។
លោកបន្តថានៅគ្រានោះលោក Zelensky បានទទួលការបញ្ជាក់ច្បាស់ហើយពីសំណាក់លោក Putin ថាលោកនឹងមិនក្លាយទៅ ជាមុខសញ្ញាសម្រាប់វាយប្រហារឬធ្វើឃាតនោះដែរ៕
ប្រែសម្រួល៖ស៊ុនលី
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
វិធី ៣យ៉ាង ញ៉ាំបាយយ៉ាងស្រួល ដោយមិនខ្វល់ពីជាតិស្ករក្នុងឈាមឡើងខ្ពស់

កំពូលឆ្នាំទាំង ៤ អង្រួនទ្រព្យសំណាង កើបលាភប្រមូលលុយ ក្នុងរយៈពេល ៩០ ថ្ងៃខាងមុខ

លោក Trump និយាយថា ពន្ធគយទៅវិញទៅមកនឹងកំណត់គោលដៅលើប្រទេសទាំងអស់នៅថ្ងៃពុធខាងមុខនេះ

តារាសម្ដែងកូរ៉េខាងត្បូងនាង Kim Min Hee សរសើរមិត្តប្រុសវ័យ ៦៣ឆ្នាំ ក្នុងកម្មវិធី Locarno Film Festival

全部评论 (0)
暂无评论