发布作品

简体中文

Sonith

· 2019-03-18

Messi ស៊ុត​ Hat-trick ជួយ​ Barca ដាច់​១០​ពិន្ទុ​នៅ​កំពូល​តារាង​

0

Barcelona បានឃើញស្រមោលពាន La Liga លឹមៗហើយបន្ទាប់ពីយកឈ្នះ Real Betis រហូត៤ទល់នឹង១ក្នុងជំនួប សប្ដាហ៍ទី២៨កាលពីយប់មិញ។

ជ័យជម្នះនេះជួយក្រុមយក្សរបស់កាតាឡាន់ឈរកំពូលតារាងដោយដាច់លេខ២ Atletico Madrid រហូត១០ពិន្ទុខណៈការប្រកួតនៅសល់តែ១០សប្ដាហ៍ទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់ហើយ។ ៤គ្រាប់របស់ Barcelona ស៊ុតបញ្ចូលទីដោយតារាឆ្នើម Lionel Messi ៣គ្រាប់តែឯងនៅនាទី១៨, ៤៥ និង៨៥ និង១គ្រាប់ទៀតដោយ Suárez នាទី៦៣។

លទ្ធផលក្រុម Top 6 សប្ដាហ៍នេះគឺ Atlectico Madrid បានចាញ់ Bilbao ២ទល់នឹង០, Real Madrid បានយកឈ្នះ Celta Vigo ២ទល់នឹង០, Sevilla យកឈ្នះ Espanyol ១-០៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论