
ថ្មីៗ-ThmeyThmey
· 2023-04-05
ស៊ីហ្គេម៖ U22 កម្ពុជាស្វាគមន៍ ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ទីម័រខាងកើត ក្នុងពូល A
#បាល់ទាត់កម្ពុជា# #កីឡា# #ការប្រកួតស៊ីហ្គេម# #ពហុកីឡដ្ឋានជាតិអូឡាំពិក# #កីឡដ្ឋានព្រីនស៍#
1234
ដោយ: សារព័ត៌មានថ្មីៗ
ក្រុមកីឡាបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំរបស់កម្ពុជា ត្រូវស្វាគមន៍ ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ទីម័រខាងកើត សម្រាប់ការប្រកួតពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ នេះបើតាមលទ្ធផលនៃការចាប់ឆ្នោតនារសៀលថ្ងៃទី៥ ខែមេសា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ រីឯពូល B មានវៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី និងឡាវ។
ការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ក្រុមជម្រើសជាតិកម្ពុជា បានធ្លាក់ត្រឹមវគ្គចែកពូល ។ ម្ចាស់ផ្ទះវៀតណាម ឈ្នះមេដាយមាស ,រីឯថៃ រងជើងឯក ដោយឈ្នះមេដាយប្រាក់ និងមេដាយសំរិទ្ធ បានទៅលើក្រុមជម្រើសជាតិឥណ្ឌូណេស៊ី។
កម្ពុជា បានត្រៀមកីឡដ្ឋានចំនួន ២សម្រាប់ប្រកួតវិញ្ញាសាបុរស គឺ ពហុកីឡដ្ឋានជាតិអូឡាំពិក និងកីឡដ្ឋានព្រីនស៍។ ពហុកីឡដ្ឋានជាតិអូឡាំពិក អាចផ្ទុកអ្នកគាំទ្របានចំនួន ៧០០០០នាក់ ខណៈ កីឡដ្ឋានព្រីនស៍ ផ្ទុកអ្នកទស្សនាបាន ១៥០០០នាក់។ ការប្រកួតស៊ីហ្គេម លើកទី៣២ នឹងត្រូវចាប់បើកជាផ្លូវការថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
ប្រភពដើម៖ ThmeyThmey
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
តើបុគ្គលម្នាក់ៗអាចគ្រប់គ្រងភាពតានតឹង និងសម្ពាធនៅកន្លែងធ្វើការដោយរបៀបណា?

ពិធីប្រគល់ពានរង្វាន់ Goblet Awards នៃមហោស្រពភាពយន្តអន្តរជាតិក្រុងសៀងហៃលើកទី ២៦ បានប្រារព្ធធ្វើ

ជើងលេខល្អណាស់! ម្ចាស់ឆ្នាំទាំង ៣ រាសីចាប់ផ្ដើមឡើងហើយ ក្នុងរយៈពេល ៥ ខែពេញមុនដាច់ឆ្នាំនេះ

Hong Kong Guangxi General Chamber of Commerce wishes New Year greetings to the overseas Chinese

全部评论 (1)
ថន សូភី
· 2023-04-07
😍😍😍
- 1
前往页