发布作品

简体中文

Town News

· 2023-04-11

ចប់ការប្រកួត កីឡាករ ថុល មករា សុំទោសពុកម៉ែ បងប្អូន ដែលរូបគេធ្វើមិនបានល្អ

#សង្វៀនម៉ាសហ្វៃខេមបូឌា# #កីឡា# #ថុល មករា# #ប្រដាល់ខ្មែរ#

3600

ក្រោយពីបញ្ចប់ការប្រកូត នៅលើសង្វៀនម៉ាសហ្វៃខេមបូឌា កីឡាករថុល មករា បានធ្វើការសុំទោសអ្នកគាំទ្រ ដែលខ្លួនធ្វើមិនបានល្អ។តាមរយៈការសម្ភាសន៍ផ្ទាល់ពីក្រុមការងារថោន បន្ទាប់ពីការប្រកួតចប់រយៈពេល៩នាទីពេញរបស់កីឡាករថុល មករា ជាមួយនឹងកីឡាករមកពីប្រទេសចិនលូ ជីអ៊ លទ្ធផលបានត្រឹមស្មើតែបុណ្ណោះ។

កីឡាករមកពីក្លិបនាយកដ្ឋានអង្គរក្សរូបនេះបានឱ្យដឹងថា «ក្រោយការប្រកួត៩នាទីនេះគឺរូបគេមិនបានត្រៀមខ្លួនល្អនោះទេ ប៉ុន្តែរូបគេបានខិតខំអស់ពីសមត្ថភាពក្នុងការប្រកួត ដោយសារដៃគូមានរូបរាងខ្ពស់ពេក ហើយខ្លួនគេ ក៏ភ្លាត់ចូលកែងរបស់ដៃគូប្រកួត ដែលមកពីប្រទេសចិន ទើបធ្វើឱ្យសមត្ថភាពនៃការវាយរបស់ខ្លួនរាងធ្លាក់បន្តិច ព្រោះតែការទាត់របស់ដៃគូប៉ះចំដៃ ដែលជាចំណុចពិសេសរបស់ខ្លួន»។កីឡាករគុនខ្មែរថុល មករា បានបន្ថែមថា កីឡាករដែលមកពីប្រទេសចិនគឺជាកីឡាករដែលមានសមត្ថភាពខាងទាត់ច្បាស់ និងធ្ងន់ ហើយក្នុងនោះរូបគេក៏បានអរគុណទៅកាន់អ្នកគាំទ្រ ដែលតែងតែគាំទ្រនាពេលកន្លងមក រហូតមកដល់បច្ចុប្បន្ននេះ។

សូមជម្រាបផងដែរថា កម្មវិធីម៉ាសហ្វៃមានការប្រកួតចំនួន៦គូជារៀងរាល់ថ្ងៃអាទិត្យ ចាប់ពីវេលាម៉ោង៣រសៀលតទៅ ដោយមានធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សថោនហ្វូលអិចឌីធីវី ប៉ុន្តែសម្រាប់សប្តាហ៍នេះ ដោយចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កម្មវិធីនឹងធ្វើការសម្រាករយៈពេល១សប្តាហ៍ត្រឡប់មកវិញនៅសប្តាហ៍បន្ទាប់ ជាមួយនឹងវត្តមានកីឡាករល្បីៗបន្ថែមទៀតផងដែរ៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)