发布作品

简体中文

Sawatdee

· 2019-03-21

Dortmund ដាក់​តម្លៃ​​ខ្លួន Sancho ១០០​លាន​ផោន ខណៈដែលManchester United ជា​ក្លឹប​កំពុង​ចាប់​អារម្មណ៍លើ​​Sancho

0

ក្លឹប Borussia Dortmund បានដាក់តម្លៃលើកីឡាករយុវជនអង់គ្លេសកំពុងឡើងជើង Jadon Sancho ១០០លានផោនក្នុងរដូវក្ដៅនេះ ប្រសិនក្លឹបមួយណាមានសមត្ថភាពអាចទិញបាន។ ខណៈដែលManchester United ជាក្លឹបកំពុងចាប់អារម្មណ៍លើ Sancho ហើយវាក៏ជាឱកាសល្អសម្រាប់ Dortmund ដាក់តម្លៃខ្លួនខ្ពស់លើកីឡាករ បន្ទាប់ពីពួកគេប្រឹងប្រែងអភិវឌ្ឍន៍ឡើងដល់កម្រិតខ្ពស់បែបនេះ។ បើតាមគម្រោងប្រសិនបើ Sancho ត្រូវបានក្លឹបដទៃទិញមែន Dortmund នឹងព្យាយាមទិញយុវជនអង់គ្លេសរបស់ក្លឹប Chelsea គឺ Callum Hudson-Odoi មកជំនួស។

Sancho មានវ័យ១៨ឆ្នាំ ត្រូវបានជម្រើសជាតិអង់គ្លេសក្រុមធំកោះហៅ ដើម្បីត្រៀមលេងជម្រុះ Euro 2020។ Sancho ក៏ត្រូវបានរំពឹងទុកថាអាចបង្ហាញខ្លួនដំបូង ជាជម្រើសដំបូងសម្រាប់អង់គ្លេសពេលលេងទល់នឹងសាធារណរដ្ឋឆេក នៅ Wembley យប់ថ្ងៃសុក្រស្អែកនេះផងដែរ៕


免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论