
Town News
· 2023-04-27
កម្ពុជាប្រកាសចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ សម្រាប់ទំនិញថ្មីចំនួន៣មុខបន្ថែមទៀត
#អាជីវកម្ម# #សង្គម# #ទិវាកម្មសិទ្ធិបញ្ញាពិភពលោក# #ក្រសួងពាណិជ្ជកម្មកម្ពុជា#
3306
នៅក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រកាសការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រសម្រាប់ទំនិញថ្មីចំនួន៣មុខ៖ អំបិលកំពត/កែប ទឹកត្រីកំពត/កែប បង្កងតាកែវ ព្រមទាំងបានចុះបញ្ជីជាម៉ាកសមូហភាពសម្រាប់ទំនិញ៤មុខទៀត គឺដូងខ្ទិះបាត់ដំបង នំបញ្ចុកសៀមរាប ក្រូចថ្លុងកោះពីរ និងអំបុកកំពង់ធំ។

បើយោងតាមស្ថានទូតបារាំងនៅក្នុងប្រទេសកម្ពុជាបានឱ្យដឹងថា ប្រទេសបារាំងបានគាំទ្រដល់កិច្ចការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនៅកម្ពុជា។ អស់រយៈពេលជិត២០ឆ្នាំមកហើយ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍បានគាំទ្រការចុះបញ្ជីម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី និងបច្ចុប្បន្ន អំបិលកំពត/កែប ។


ការចុះបញ្ជីម៉ាកទំនិញសម្រាប់សម្គាល់ភូមិសាស្រ្តនេះគឺជាការផ្តល់ការការពារ និងតម្លៃបន្ថែមដល់ទំនិញ ដែលផ្សារភ្ជាប់ទៅនឹងតំបន់ផលិតរបស់ខ្លួន។ វាជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ជនបទ តាមរយៈការលើកកម្ពស់ខ្សែសង្វាក់តម្លៃកសិកម្ម បង្កើនប្រាក់ចំណូលរបស់អ្នកផលិត រួមទាំងជួយរក្សាប្រពៃណីតំបន់ ចំណេះធ្វើ និងធនធានធម្មជាតិ៕


免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
គ្រួសារដែលមានសញ្ញាទាំង៤នេះនឹងមានលាភសំណាងច្រើន ហើយនឹងមានភាពចម្រុងចម្រើនទៅថ្ងៃមុខ

ការរៀបចំរូបភាពលោកប្រធានាធិបតីចិន និងព្រះឆាយាល័ក្ខណ៍របស់ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា ត្រៀមស្វាគមន៍មកកាន់កម្ពុជា

ស្ត្រី៥ប្រភេទដែលងាយក្លាយជាអ្នកមាន និងមានសុភមង្គលពេញមួយជីវិត

ម្តាយដែលមានចរិតលក្ខណៈរឹងមាំ កូនស្រីរបស់គាត់នឹងមានសំណាង ទទួលបានជោគជ័យ និងមានសុភមង្គល

全部评论 (0)