
TNAOT News
· 2023-05-28
សេចក្តីក្រើនរំលឹកស្តីពីប្រុងប្រយ័ត្នបន្តការពារការចម្លងវីរុសកូវីដ-១៩ ពពួក Omicron XBB.1.5
#Covid-19# #សង្គម#
8136
ភ្នំពេញ៖ យោងតាមការចេញផ្សាយរបស់សារព័ត៍មាន បាងកកប៉ុស្តិ៍ (Bangkok Post) ដែលបានចុះផ្សាយកាលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានលើកឡើងថា៖ មន្ទីរពេទ្យ Siriraj Piyamaharajkarun បានប្រកាសថា ខ្លួនមិនអាចទទួល យកអ្នកជំងឺកូវីដ-១៩ ទៀតទេដោយសារគ្រែទាំងអស់សម្រាប់អ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ ត្រូវបានដាក់អ្នកជំងឺកូវីដ-១៩ អស់ទាំងស្រុងហើយ។ ហើយមន្ទីពេទ្យ Siriraj Piyamarajkarun បាននិយាយនៅលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃសៅរ៍ថា "គ្រែសម្រាប់អ្នកជំងឺកូវីដ-១៩ នៅគ្រប់បន្ទប់ទាំងអស់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) និងផ្នែកអ្នកជំងឺសម្រាកពេទ្យ (IPD) ត្រូវបានកាន់កាប់ទាំងស្រុង" ។
ដូច្នេះយោងតាមប្រសាសន៍ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់ថា ការកើនឡើងនូវករណីឆ្លងនៅតាមបណ្តាប្រទេសជិតខាង និងនៅលើសាកលលោកជាសញ្ញាបង្ហាញថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។
ក្រោយពីអង្គការសុខភាពពិភពលោក (WHO) ប្រកាសថា៖ កូវីដ-១៩ នៅជាបញ្ហាសុខភាព ដែលបានកើតមានឡើងហើយមិនមែនជាកង្វល់អន្តរជាតិទៀតទេ ប្រជាជនទូទៅលើសាកលលោក និងក្នុងតំបន់ ហាក់ ដូចជាមានការធ្វេសប្រហែសខ្លះៗផង សន្តិភាពនិយមពេកខ្លះៗផង និងមិនទៅចាក់វាក់សាំងដូសជម្រុញភាពសាំ ដែលបានធ្លាក់ចុះជាបណ្តើរៗផង ធ្វើឱ្យវីរុសនេះ មានឱកាសវាយលុកឡើងវិញបាន ប្រហែលមកពីការយល់ច្រឡំថា វិបត្តិកូវីដ-១៩ បានបញ្ចប់ហើយ តែតាមការពិតវាមិនទាន់ចប់នៅឡើយទេ។ យើងត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីសុខភាពល្អរៀងៗខ្លួន និងទប់ស្កាត់ការវិលត្រឡប់ទៅរកសភាពលំបាករស់នៅដូចពេលមុនៗទៀត។ យើងមិនដឹងថានឹងមានការបំប្លែង វីរុសកូវីដ-១៩ថ្មី ដល់ត្រឹមណាទេ ហើយបើវាចេះតែបំប្លែងខ្លួនវាដូច្នេះ ហើយបើវាអាចចាប់ដៃជាមួយមេរោគផ្សេងៗ ទៀតក្លាយជាមេរោគថ្មីស្រឡាងមួយទៀតដែលមានភាពឆ្លងខ្លាំងជាងមុនៗ និងធ្ងន់ធ្ងរជាងពេលមុនៗនោះ តើពិភពលោក នឹងអាចកើតមានជាវិបត្តិធ្ងន់ធ្ងរទៀតដែរទេ? តែមានការអំពាវនាវរួចហើយថា យើងត្រូវតែបន្តការពារ និងត្រៀមលក្ខណ:ជាមុននៅលទ្ធភាពផ្ទុះឡើងនូវការឆ្លងថ្មីៗនាពេលខាងមុខ (New pandemic)។
ដូច្នេះយើងត្រូវរួបរួមគ្នាបន្ត ការពារ (៣ការពារ និង ៣កុំ ទៅតាមការវាយតម្លៃស្ថានភាពរបស់ខ្លួនត្រឹមត្រូវ) និងរៀនរស់នៅជាមួយវត្តមាននៃមេរោគទាំងឡាយ មានទាំងវីរុសកូវីដ-១៩ ផងដែរនោះដោយស្មារតីទទួលខុសត្រូវ ត្រៀមលក្ខណ:ឱ្យបានល្អប្រសើរ បន្តថែរក្សាសុខភាព និងសុវត្ថិភាពផ្នែកផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ ដើម្បីឆ្ពោះទៅរកការរស់នៅបានយូរអង្វែងជាមួយនឹង សុខភាពល្អប្រសើររបស់យើងទាំងអស់គ្នា។ សូមអរគុណ!
ប្រភពដោយ៖ ក្រសួងសុខាភិបាល
ប្រែសម្រួល៖ Puthseyha
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (14)
Ny Bongយយ
· 2023-05-30
😍😍😍
មិត្ត1000083205
· 2023-05-29
មិនឲ្យកាក់ ហើយបិតមិនឲ្យ បញ្ចេញមតិទៀត
BoreyFullHD
· 2023-05-28
hello 🤠
Sombath Heang
· 2023-05-28
👍👍👍
Kd Km
· 2023-05-28
🙂
penh penhកូដណែនាំ 45754085
· 2023-05-28
😭😭💪💪
លេខណែនាំមិត្ត62959396
· 2023-05-28
👍
ណែនាំមិត្ត 12198175
· 2023-05-28
Bad news
ណែនាំមិត្ត 12198175
· 2023-05-28
🥲
OunLeang79
· 2023-05-28
😯😯
OunLeang79
· 2023-05-28
😯😯
BANE VCL
· 2023-05-28
😯
- 1
前往页