发布作品

简体中文

Morm

· 2019-03-22

អាមេរិកបង្កើនការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង

0

ក្រោយជំនួបលើកទីពីរ នៅវៀតណាមមិនទទួលបានជោគជ័យ អាមេរិកបានចាប់ផ្តើម បង្កើនការដាក់ទណ្ឌកម្មជាថ្មីទៅលើកូរ៉េខាងជើង និងក្រុមហ៊ុន ដែលជាប់ពាក់ព័ន្ធរកស៊ីជាមួយកូរ៉េខាងជើង ។

នៅពេលនេះ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើ ក្រុមហ៊ុនដឹកជញ្ជូនចិនចំនួនពីរ ដែលខ្លួននិយាយថា បានជួយប្រទេសកូរ៉េខាងជើង បំពានទណ្ឌកម្មអាមេរិកនិងអន្តរជាតិ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែ ។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា ទណ្ឌកម្មថ្មីនេះ បានរារាំងហាមឃាត់មិនឲ្យ មានការរកស៊ីរបស់អាមេរិក ជាមួយក្រុមហ៊ុន ដែលបានកំណត់ទាំងពីរនោះ និងបានបង្កកទ្រព្យសម្បត្តិនានា ដែលក្រុមហ៊ុនទាំងនោះមាននៅក្នុងសហរដ្ឋអាមេរិក៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)

暂无评论