
Menghak
· 2023-06-05
ថៃទទូចឲ្យមាតាបិតានាំកូនៗទៅចាក់វ៉ាក់សាំង ដើម្បីបន្ថយហានិភ័យធ្ងន់ធ្ងរនៃជំងឺកូវីដ ១៩
#ថៃ# #Covid-19# #ព័ត៌មាន#
4119
ថៃ៖ ក្នុងប្រទេសថៃជំងឺកូវីដ ១៩ នៅតែជារឿងព្រួយបារម្ភ និងបន្តការរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ ដោយពុំទាន់បានស្ងប់ស្ងាត់នៅឡើយទេ ។ យោងតាមវេបសាយ Bangkok Post ចេញផ្សាយថ្ងៃនេះបាននិយាយថា កាលពីសប្តាហ៍មុន មានការរីករាលដាលខ្លាំងស្របពេលដែលអាជ្ញាធរសុខាភិបាលប្រចាំប្រទេសលើកទឹកចិត្តឱ្យមាតាបិតាចាក់វ៉ាក់សាំងដល់កុមារតូចៗ ដើម្បីការពារការីករាលដាលនៃជំងឺនេះ។
លោកវេជ្ជបណ្ឌិត Tares Krassanairawiwong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បាននិយាយថា ចាប់ពីថ្ងៃទី ២៨ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា មានអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៣,០៨៥ នាក់ បើធៀបពីសប្តាហ៍មុនចំនួនអ្នកឆ្លងកើនឡើង ៤%។
ហើយចំនួនអ្នកឆ្លងជំងឺនេះជាមធ្យមមានប្រហែល ៤៤០ នាក់ក្នុងមួយថ្ងៃ និងមានអ្នកស្លាប់ថ្មីចំនួន ៦៨នាក់ កើនឡើងរហូតដល់ ៦២% នេះបើយោងតាមទិន្នន័យកាលពីសប្តាហ៍មុន។ វេជ្ជបណ្ឌិត Tares បានបន្តថា មនុស្សចាស់ដែលមានជំងឺប្រចាំកាយ និងស្ត្រីមានផ្ទៃពោះបានឆ្លងជំងឺនេះ និងបានស្លាប់ជាង ៩៧% ដោយសារតែពួកគាត់មិនបានគ្រប់គ្រាន់ចាក់វ៉ាក់សាំងគ្រប់ដូសដើម្បីប្រឆាំងនឹងជំងឺនេះ។
លោកបានសង្កត់ធ្ងន់ថា ឆ្នាំនេះកុមារអាយុក្រោមមួយឆ្នាំមានអត្រាឆ្លងជំងឺកូវីដ-១៩ ខ្ពស់បំផុតគឺ ១.៥៨១ នាក់ក្នុង ១០០.០០០ នាក់ និងបន្ទាប់មកចាស់ជរាដែលមានអាយុ ៧០ ឆ្នាំ។ លោកបានណែនាំឲ្យឪពុកម្តាយនាំកុមារតូចៗមកចាក់វ៉ាក់សាំងកូវីដ ១៩ ដោយសារតែរោគសញ្ញាដែលកើតឡើងលើកុមារមិនសូវធ្ងន់ធ្ងរដូចមនុស្សធំឡើយ ពោលមានគ្រុនក្តៅរយៈពេលពីរ-បីថ្ងៃ ប៉ុន្តែមិនមានរោគសញ្ញាធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ប៉ុន្តែប្រសិនជាកុមារបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ គេអាចកាត់បន្ថយហានិភ័យដែលអាចវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ និងអាចប៉ះពាល់ដល់ការវិវដ្ដនៃការរីកលូតលាស់របស់ពួកគេ៕
ប្រភព៖ Bangkok Post
ប្រែសម្រួល៖ Puthseyha
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
TA的热门作品
精彩推荐
ក្រុម DELI-ZONE ជប៉ុន ជាប់ចិត្តលើប្រទេសកម្ពុជា

នៅអាយុ 50 ឆ្នាំត្រូវចាំថា “រក្សាទ្វារគ្រួសារ” ដាច់ខាតកុំឱ្យមនុស្ស ៣ ប្រភេទមកលេង

កីឡានារីជិះស្គីសេរីជនជាតិចិន Xu Mengtao នឹងបម្រើជាអ្នកកាន់ទង់ជាតិនៃគណៈប្រតិភូកីឡាចិនក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងានៅ Harbin

ចង់ចំណេញ ប្រយ័ត្នដាច់ចំណង! លោភលន់រឿង ៣ យ៉ាងនេះ អាចបំផ្លាញជីវិតអ្នកបាន

全部评论 (0)