
TNAOT News
· 2023-06-09
ប៉ារ៉ាហ្គេមនៅកម្ពុជា មានចំនួនអ្នកសារព័ត៌មាន ចូលរួមផ្សព្វផ្សាយច្រើនជាងការរៀបចំតាមបណ្តាប្រទេសពីមុន
#ប៉ារ៉ាហ្គេម# #អ្នកសារព័ត៌មាន# #ព័ត៌មាន# #សង្គម# #កម្ពុជា# #ព័ត៌មានសង្គម#
10590
ភ្នំពេញ៖ អ្នកសារព័ត៌មាន ដែលបានចូលរួមផ្សព្វផ្សាយកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជានេះ មានចំនួនច្រើន ជាងកាលពី ការរៀបចំកន្លងមកមុនៗនៅតាមបណ្តាប្រទេសអាស៊ានមួយចំនួន ដែលធ្វើឱ្យការ ផ្សព្វផ្សាយនេះកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។ ប្រភពរូបភាព៖ AKP
នេះបើតាមការថ្លែងរបស់ នៅក្នុងសន្និសីទសារព័ត៌មានរួមមួយ កាលពីល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកណ្តាលសារព័ត៌មាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្តីពីដំណើរការនៃការប្រកួត កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការព័ត៌មាន និងផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។
ឯកឧត្តម ផុស សុវណ្ណ បាននិយាយថា «អ្នកសារព័ត៌មាន ដែលបានចូលរួមផ្សព្វផ្សាយកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជានេះ មានចំនួនច្រើនជាងកាលពី ការរៀបចំកន្លងមកមុនៗនៅតាមបណ្តាប្រទេសអាស៊ានមួយចំនួន ដែលធ្វើឱ្យការផ្សព្វផ្សាយនេះកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ»។
ឯកឧត្តម ផុស សុវណ្ណ បានបន្តនិយាយថា «កន្លងមក មានការសាកសួរថា តើអ្នកសារព័ត៌មានប៉ុន្មាននាក់ ដែលបានចុះឈ្មោះចូលរួមផ្សព្វផ្សាយអាស៊ានប៉ារ៉ាហ្គេមនេះ ហើយពីមុនមានការបញ្ជាក់ត្រឹម តែថាប្រហាក់ប្រហែលជាងមួយពាន់នាក់ ដូច្នេះនៅពេលនេះ ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់តែម្តង នូវតួលេខជាក់លាក់នៃចំនួនអ្នកសារព័ត៌មានដែលបានចុះឈ្មោះមានចំនួន ១,៧៣៨នាក់ ដែលបានចុះឈ្មោះយកព័ត៌មាន ចូលរួមការងារបច្ចេកទេសផ្សេងៗ និងផ្សព្វផ្សាយអំពី អាស៊ាន ប៉ារ៉ាហ្គេមលើកទី១២នេះ ដោយក្នុងនោះមានអ្នកសារព័ត៌មានអន្តរជាតិចំនួន ១១០នាក់។ ចំនួននេះ ខ្ញុំគិតថាជាចំនួនច្រើនគួរសម បើប្រៀបធៀបទៅនឹងចំនួន អ្នកសារព័ត៌មាន នៅក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមកន្លងទៅដែលមានចំនួនចន្លោះពី ១.០០០ ទៅ ១.២០០នាក់»។
ជាមួយគ្នានោះ មានស្ថានីយទូរទស្សន៍ក្នុងស្រុកចំនួន១៤ និងមានទូរទស្សន៍ផ្កាយ រណបចំនួន៥ ដែលបានចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាជនពិការទាំង ១៤ប្រភេទ។ ស្ថានីយទូរទស្សន៍ទាំងនោះ បានផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះជាមធ្យម ៧ម៉ោង ក្នុងមួយថ្ងៃ ហើយទូរទស្សន៍ផ្កាយរណបផ្សាយរហូតដល់ទៅ ១២ម៉ោង ក្នុងមួយថ្ងៃ ដោយយើងបានធ្វើការ ផ្សព្វផ្សាយយ៉ាងទូលំទូលាយចាប់តាំងពីថ្ងៃទី០២ ខែមិថុនាមក រហូតដល់ថ្ងៃពិធីបិទព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ក្រុង Huainan ខេត្ត Anhui៖ សេដ្ឋកិច្ចពេលយប់នៅតំបន់ទេសចរណ៍វប្បធម៌ Chunshenli មានសន្ទុះខ្លាំង

ហេតុផលជាក់ស្ដែងទាំង ៣ នេះហើយ ដែលធ្វើឱ្យអ្នកខ្លះ កាន់តែចាស់ កាន់តែឆ្ងាយលែងស្និទ្ធស្នាលជាមួយនឹងបងប្អូន

តារាចម្រៀងម៉ាឡេស៊ី និង YouTuber អាយុ ២៣ឆ្នាំ រកឃើញស្លាប់នៅក្រោមស្ពាន បន្ទាប់ពីគ្រួសារបប្រកាសពីបាត់ខ្លួនរបស់លោក

មានពួកម៉ាកឆ្កួតឡប់មិនល្អត្រង់ណា? ទៅដល់ណាផ្អើលគេដល់ហ្នឹង

全部评论 (0)