
TNAOT News
· 2023-06-10
សម្តេចតេជោ៖ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាស្នាដៃរបស់ជាតិខ្មែរទាំងមូល
#ប៉ារ៉ាហ្គេម# #ស៊ីហ្គេម# #សង្គម# #កម្ពុជា# #ព័ត៌មានសង្គម#
11220
ភ្នំពេញ៖ សមិទ្ធផលទាំងអស់នៃព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ គឺផ្តល់ជូនប្រជាពលរដ្ឋខ្មែរទាំងអស់ នេះជាស្នាដៃរបស់ជាតិខ្មែរទាំងមូលតែម្តង។ នេះបើតាមការថ្លែងរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាល កម្មករ កម្មការិនីជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា «ហ៊ុន សែន ម្នាក់ឯងមិនអាចធ្វើឲ្យមានព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកើតឡើងបានទេ ត្រូវមានយុន្ធការ នៃការធ្វើដូចជាប្រធានគណៈកម្មការនៃការដឹកនាំការប្រកួតដូចជា សម្តេច ទៀ បាញ់ ព្រមទាំងក្រុមការងារគ្រប់លំដាប់ថ្នាក់ ព្រមទាំងយុវជនស្ម័គ្ររាប់ពាន់នាក់ចូលរួមផងដែរ»។
សម្តេច ហ៊ុន សែន បានបន្តមានប្រសាសន៍ថា «ស៊ីហ្គេមនៅកម្ពុជា បានក្លាយទៅជាកេរ្តិ៍ឈ្មោះប្រវត្តិសាស្ត្រ ដែលទុកឲ្យកូនចៅជំនាន់ក្រោយទទួលផល ថាដូនតាជំនាន់មុនបានរៀបចំស៊ីហ្គេម និងប៉ារ៉ាហ្គេមដោយមិនយកលុយមួយរៀលពីគណៈប្រតិភូសមាជិកប្រទេស ដែលចូលរួមនោះទេ»៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)