
TNAOT News
· 2023-06-22
អាណិតចៅស្រីយំនឹកម្ដាយរាល់ថ្ងៃពេក អតីតឪពុកក្មេក Yang Mi បានស្នើរសុំឱ្យអ្នកនាងមកជានាជាមួយ កូនប្រុសរបស់គាត់វិញ
#Yang Mi# #កម្សាន្ត# #តារាអន្តរជាតិ# #លោក Hawick#
8634
ចំណងអាពាហ៍ពិពាហ៍របស់កំពូលតារាសម្ដែងចិនអ្នកនាង Yang Mi និងលោក Hawick បានបន្សល់ទុកកូនស្រីម្នាក់ ហើយកាតព្វកិច្ចក្នុងការមើលថែកូនស្រីរបស់ពួកគេ បានធ្លាក់ទៅលើជីដូនជីតារបស់នាង បន្ទាប់ពីលែងលះគ្នាអស់រយៈ ៥ ឆ្នាំកន្លងមកនេះ ។
ជាក់ស្ដែងនាពេលថ្មីៗនេះ អតីតឪពុកក្មេក Yang Mi ស្រាប់តែមានបំណងចង់ឱ្យនាងវិលមកជានាគ្នាវិញ ជាមួយនឹងកូនប្រុសរបស់គាត់ ដោយសារកូនស្រីតែមួយរបស់ពួកគេរងការបាក់ទឹកចិត្ត ហើយតែងតែលួចសម្ងំយំនឹកម្ដាយជារៀងរាល់ថ្ងៃ នេះបើបានការចុះផ្សាយរបស់សារព័ត៌មានចិន Sina ។
យ៉ាងណាមិញឪពុកបង្កើតរបស់លោក Hawick Lau បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា លោកពិតជាស្រឡាញ់ចៅស្រីរបស់គាត់ខ្លាំងណាស់ ថែមទាំងមិនចង់ឃើញក្មេងតូចម្នាក់នេះមានសម្ពាធផ្លូវចិត្ត ដោយសារតែឪពុកម្ដាយរបស់នាងបែកបាក់គ្នានោះឡើយ ។
គួរបញ្ជាក់ផងដែរថាទោះបីជា អ្នកនាង Yang Mi និងលោក Hawick បានលែងលះគ្នាអស់រយៈ ៥ ឆ្នាំហើយក៍ដោយ ប៉ុន្តែរឿងរ៉ាវគ្រួសាររបស់អ្នកទាំងពីរនៅតែជាប្រធានបទមួយដែលមហាជនតែងតែតាមដានចង់ដឹង ចង់លឺជាបន្តបន្ទាប់ ជាពិសេសមានមហាជនជាច្រើនក៏ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពសុខភាពរបស់ក្មេងតូច ដែលត្រូវជាកូនស្រីបង្កើតរបស់អ្នកនាង Yang Mi និងលោក Hawick ផងដែរ ៕
សម្រួលដោយ ៖ លីដា
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)