
Town News
· 2023-06-27
ក្រុមអត្តពលិកស៊ីហ្គេមទទួលបានប្រាក់រង្វាន់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
#ក្រុមអត្តពលិកស៊ីហ្គេម# #កីឡា# #កីឡាជាតិ# #រាជរដ្ឋាភិបាលកម្ពុជា# #សហព័ន្ធកីឡាប្រដាល់គុនខ្មែរ#
4363
តាមរយៈសហព័ន្ធកីឡាប្រដាល់គុនខ្មែរក្រុមអត្តពលិកកីឡាករកម្ពុជាបានទទួលនូវប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២៣ នេះ។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានឲ្យដឹងថា "ថ្នាក់ដឹកនាំគ្រូបង្វឹក កីឡាករ កីឡាការិនី របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡា ឃីក បុក ស៊ីង បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជួនអត្តពលិកជ័យលាភី គ្រូបង្វឹក គ្រូជំនួយ នៅថ្ងៃអង្គារ ១០ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៣នៅក្រសួងការពារជាតិ ។

សូមជម្រាបផងដែរថា បើទោះបីជាព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ បានបញ្ចប់ទៅហើយក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ និងធ្វើការផ្ដល់ជូនបន្ថែមនូវទឹកប្រាក់រង្វាន់លើកទឹកចិត្តជូនដល់អត្តពលិកកីឡាករ កីឡាការិនី ក៏ដូចជាថ្នាក់ដឹកនាំ ដែលពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍កីឡាមួយនេះដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាថ្លៃអំណរគុណទៅដល់អ្នកដែលពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តធ្វើឲ្យព្រឹត្តិការណ៍ Sea Games ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យបំផុត៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
សញ្ញាទាំង ៧ បង្ហាញថា ស្នេហារបស់អ្នកពិបាកទៅមុខណាស់ អ្នកកំពុងតែមានទំនាក់ទំនងតែម្ខាងហើយ

ឯកឧត្តម កត្តា អ៊ន៖ ក្រសួងកំពុងបំពេញនីតិវិធីស្នើសុំសំណងសម្រាប់ពលករខ្មែរស្លាប់ ដោយសារការរញ្ជួយដីនៅថៃ

រឿង៤យ៉ាងដែលឪពុកម្តាយត្រូវបង្រៀនកូនជាចាំបាច់ បើចង់អោយពួកគេក្លាយជាក្មេងល្អ

កុំចង់ស្រណុកពេក! នេះជាគន្លឹះមួយចំនួន ដើម្បីចាកចេញពីតំបន់សុខស្រួល ពង្រឹងខ្លួនឯងកាន់តែរឹងមាំ និងឯករាជ្យ

全部评论 (0)