
Harbor Property
· 2023-07-23
តើប្លង់ទន់អចលនទ្រព្យ មានសុវត្ថិភាពដែរឬទេ?
#ប្លង់ទន់អចលនទ្រព្យ# #ចំណេះដឹង# #ចំណេះដឹងទូទៅ#
7960

ប្លង់ទន់ គឺជាប្រភេទឯកសារដែលមានច្រើនទម្រង់ហើយអាចធ្វើជាសក្ខីភាពនៃការកាន់កាប់ក្នុងនោះអាចមានការបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ដល់ថ្នាក់ស្រុក ឬអាចជាលិខិតទិញ លក់ ឬកិច្ចសន្យាផ្ទេរសិទ្ធិ ដ៏សាមញ្ញ។ ប្លង់ទន់គឺជាទម្រង់បង្ហាញពីភាពជាម្ចាស់ ដែលគេប្រើជាទូទៅនៅក្នុងប្រទេសកម្ពុជា។ វាជាប័ណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជាដែលត្រូវបានទទួលស្គាល់ពីរដ្ឋាភិបាលក្នុងស្រុក។
បើយើងនិយាយពី ច្បាប់ភូមិបាលឆ្នាំ ២០០១ បានបង្កើតប្រព័ន្ធបញ្ជីឈ្មោះដីធ្លីឲ្យមាន ប័ណ្ណកម្មសិទ្ធិដីធ្លី នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ការកាន់កាប់អចលនទ្រព្យ បច្ចុប្បន្ន ត្រូវបានធានាសុវត្ថិភាពដោយប័ណ្ណមួយ ក្នុងចំណោម៣នៃទម្រង់របស់ប័ណ្ណកម្មសិទ្ធិក្នុង ប្រទេសកម្ពុជា។ ប្រភេទប័ណ្ណកម្មសិទ្ធអចលនទ្រព្យវត្ថុ ជាទូទៅគេតែងតែលើកយកប័ណ្ណ សម្គាល់ម្ចាស់ កម្មសិទ្ធិស្របច្បាប់តែពីរប៉ុណ្ណោះ មកបញ្ជាក់គឺប្លង់រឹងនិងប្លង់ទន់។
ដូចរៀបរាប់ខាងដើមទាក់ទងនឹងនិយមន័យរបស់ប្លង់ទន់អចលនទ្រព្យ ក្នុងអត្ថបទនេះសូមលើកយក នូវករណីមួយដែលអ្នកកាន់កាប់ប្លង់ទន់អចលនទ្រព្យ ដែលមានបារកូដចុះបញ្ជីហើយបានបង់ពន្ធត្រឹមត្រូវតើវាអាចកាត់បន្ថយហានិយភ័យដែរឬទេ?

ឆ្លើយតបនឹងសំនួរខាងលើ ក្នុងកិច្ចសន្ទនារបស់សមាគមអ្នកវាយតម្លៃអចលវត្ថុកម្ពុជា ដែលមានលោក មេធាវី ឃ្លោក ដារ៉ា ទីប្រឹក្សាច្បាប់ជាន់ខ្ពស់ ក្រុមមេធាវីរៀល បានឆ្លើយតបទៅកាន់សំនួរដូច្នេះថា “ករណីវាជាប្លង់ទន់ប៉ុន្តែមានបារកូដ និងមានការបង់ពន្ធជូនរដ្ឋបានត្រឹមត្រូវវាជាការប្រសើរ ហើយក៏កាត់បន្ថយហានិយភ័យបានមួយកម្រិតផងដែរ។ តែទោះជាយ៉ាងណាអចលនទ្រព្យប្លង់ទន់វានៅតែមានសុវត្ថិភាព ទាបជាងអចលនទ្រព្យប្លង់រឹង។ ដូច្នេះហើយការទិញអចលនទ្រព្យត្រូវតែមានការត្រួតពិនិត្យឲ្យបានម៉ត់ចត់ និងមានការពិភាក្សាជាមួយអ្នកជំនាញផងដែរ៕”

ស្វែងរក គម្រោងអភិរឌ្ឍន៍ថ្មីនៅក្នុងប្រទេសកម្ពុជា តាមរយៈគេហទំព័រ ឬកម្មវិធីទូរស័ព្ទដៃ របស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ!
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: +855 99 252288 , +855 66 252288
(Telegram)/ +855 16 252288
WeChat: HB066886633
ចុចលីងនៅទីនេះដើម្បីធ្វើការស្ទង់មតិឈ្នះរង្វាន់ពី Harbor Property!

免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ហេតុអ្វីមនុស្សរាប់ពាន់លាននាក់លើពិភពលោក តែអាចមានក្រយៅដៃមិនដូចគ្នាសោះ? នេះ គឺជាមូលហេតុ

ពេលឱ្យកូនតូចគេងក្នុងម៉ាស៊ីនត្រជាក់ អ្នកម្តាយគួរចងចាំ៤ចំណុចនេះ ដើម្បីជួយកូនឱ្យជៀសផុតពីជំងឺផ្លូវដង្ហើម

៨ចំនុចនេះ ដើម្បីធ្វើអោយ ក្រចកស្អាត

បុរសម្នាក់បានស្លាប់ និងពីរនាក់ទៀតរងរបួសក្នុងការបាញ់ប្រហារនៅខេត្ត Samut Prakan ប្រទេសថៃ

全部评论 (26)
Seng Bopha
· 2024-04-03
👍
Sopha Peou
· 2024-03-16
👍
Naលេខកូដណែនាំ83495092
· 2023-12-27
😍
អឿមស្រីថា
· 2023-09-11
🥰🥰🥰
Sourn Lieng
· 2023-09-03
😐😐😐😐😐😐
Hon Kol67852400
· 2023-08-30
😍
Meth Sokheang
· 2023-08-30
😍😍
មិត្ត1000268006
· 2023-08-27
🤔🤔🤔
Piano YeayNa
· 2023-08-27
😁😁😁😁
Zazila
· 2023-08-25
តោះចុច like នៅលើ comment ម្នាក់ម្តង❤️👌 ជួយ like comment នេះរួច comment ពាក្យថា ok នៅខាងក្រោមខ្ញុំនឹង like ឲ្យវិញភ្លាម។សូមអរគុណ🙏🙏👌
ឡេវ ទីន
· 2023-08-22
😍😍😍
មិត្ត1000042124
· 2023-08-16
☺😍👍
ជាមៅ៉
· 2023-08-13
🤗🤗
រស់សុខឃា
· 2023-08-12
😠
Piano YeayNa
· 2023-08-11
😀😀😀😀😀😀
- 1
- 2
前往页