
Lookingtoday
· 2023-07-28
តារាចម្រៀងប៉ុប Jackson Wang ត្រូវអ្នកគាំទ្រ ចាប់ទាញចេញពីឡាន នៅទីក្រុងបាងកក
#តារាចម្រៀងចិន# #ទីក្រុងបាងកក# #កម្សាន្ត# #តារាអន្តរជាតិ# #Jackson Wang#
104
ទីក្រុងបាងកក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាចម្រៀងដើមហុងកុង ដ៏ល្បី លោក Jackson Wang មានការតក់ស្លុតមួយភ្លែត នៅពេលអ្នកគាំទ្រ នៅទីក្រុងបាងកក បានរកឃើញភ្លាមក៏ចូលទៅជិតលោក ចាប់ខ្នងលោកហើយ ទាញរូបលោកចេញ ពីឡានតែម្តង ។
វីដេអូបង្ហាញពីលោក Wang ធ្វើដំណើរឆ្លងកាត់ហ្វូងអ្នកគាំទ្រ ដែលបានរង់ចាំលោកនៅខាងក្រៅអគារមួយ ដើម្បីចូលទៅក្នុងឡាន របស់លោក ខណៈលោកចូលដល់ពាក់កណ្តាលរថយន្ត ស្រាប់តែស្ត្រីម្នាក់ ដែលមានរបាំងមុខបិទមុខ ស្រាប់តែដើរមកជិតចាប់ ទាញលោកពីក្រោយរថយន្ត ។
នេះបើតាមកាសែត The Straits Timesបាននិយាយថា តារាចម្រៀងរូបនេះ មានការស្រឡាំងកាំង បន្ទាប់ពីមានសកម្មភាពរបស់ស្ត្រីរូបនេះ ហើយរហូតដល់ពេលនោះ ទើបសន្តិសុខរបស់លោកលេចមុខ មកទាញស្ត្រីនោះចេញ ។
អ្នកគាំទ្រថៃរបស់លោក ក្រោយមកបានបង្ហោះសេចក្តីប្រកាសនៅលើគណនី Twitter របស់ពួកគេ ក្នុងនោះពួកគេបានសុំទោសចំពោះឧបទ្ទវហេតុនេះ សុំឲ្យអ្នករៀបចំព្រឹត្តិការណ៍ផ្តល់ប្រព័ន្ធការពារប្រសើរជាងមុន និងរំលឹកអ្នកផ្សេងទៀតឲ្យគោរពឯកជនភាពរបស់សិល្បករ។
លោក Wang បានជួបប្រទះនឹងពេលវេលាដ៏មិនសប្បាយចិត្តមួយផ្សេងទៀត ជាមួយអ្នកគាំទ្រ ដែលហួសចិត្តក្នុងប្រទេសប្រេស៊ីលកាលពីខែឧសភា នៅពេលលោកត្រូវបាន នាងគ្រវីក្បាល បន្ទាប់ពីបានអញ្ជើញ នាងទៅឆាក ។ លោក Wang អាយុ ២៩ ឆ្នាំបានចាប់ផ្តើមអាជីព របស់លោកក្នុងឧស្សាហកម្មកម្សាន្ត ក្នុងនាមជាសមាជិក នៃក្រុមក្មេងប្រុស K-pop Got7 ។
បច្ចុប្បន្នលោកមានភាពសកម្មជាតារារ៉េប អ្នកចម្រៀង អ្នករាំ និង អ្នកច្នៃម៉ូដ ។ បច្ចុប្បន្នលោក គឺជាតារាចិន ដែលមានចំនួនអ្នកតាមដានច្រើនបំផុត នៅលើបណ្តាញសង្គមយក្ស Instagram មាន ៣២.៧ លាននាក់គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ ៕ ដោយ៖លី ភីលីព
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
សញ្ញាទាំង ៤ បង្ហាញច្បាស់ៗថា អ្នកជាមនុស្សឆ្លាត ឈ្លាសវៃ មានបញ្ញាខ្ពស់

អ្នកបុរាណវិទូ ប៊ុលហ្គារី រកឃើញរូបសំណាក់ បុរាណធ្វើអំពីថ្មម៉ាប មានកម្ពស់ ២ ម៉ែត្រ ក្នុងលូរ៉ូម៉ាំងបុរាណ

ពេលឱ្យកូនតូចគេងក្នុងម៉ាស៊ីនត្រជាក់ អ្នកម្តាយគួរចងចាំ៤ចំណុចនេះ ដើម្បីជួយកូនឱ្យជៀសផុតពីជំងឺផ្លូវដង្ហើម

ក្នុងរយៈពេលយ៉ាងខ្លី កម្ពុជាក្លាយជាប្រទេសគំរូសម្រាប់ពិភពលោកចំពោះការងារ ទប់ស្កាត់ជម្ងឺរបេងប្រកបដោយប្រសិទ្ធភាព

全部评论 (0)