
TNAOT News
· 2023-08-24
CDC នៃសហរដ្ឋអាមេរិក៖ ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ បំប្លែងថ្មី BA.2.86
#Covid-19# #NEW NEWS# #ព័ត៌មាន# #BA.2.86# #សហរដ្ឋអាមេរិក#
10319
ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ ហាក់មិនទាន់ស្ងប់ស្ងាត់នៅឡើយទេនៅជុំវិញពិភពលោក ខណៈពេលនេះស្រាប់តែមានមេរោគកូវីដ១៩ បំប្លែងថ្មីមានសមត្ថភាពចម្លងបានខ្ពស់បំផុតជាងមេរោគបំប្លែងមុនៗចំពោះមនុស្សគ្រប់រូប មិនថាអ្នកដែលធ្លាប់ឆ្លងជំងឺកូវីដ១៩ ឬអ្នកដែលបានចាក់វ៉ាក់សាំងការពាររួចហើយក៏ដោយ។
យោងតាមការចុះផ្សាយព័ត៍មានរបស់គេហទំព័រ AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា កាលពីម្សិលមិញមជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺរបស់សហរដ្ឋអាមេរិក (CDC) លើកឡើងពីមេរោគកូវីដ១៩ កំពុងបំប្លែងថ្មីដែលមានឈ្មោះ BA.2.86 មានមានសមត្ថភាពចម្លងបានខ្ពស់បំផុត ជាងមេរោគបំប្លែងមុនៗ ចំពោះមនុស្សគ្រប់រូប មិនថាអ្នកដែលធ្លាប់ឆ្លងជំងឺកូវីដ១៩ ឬអ្នកដែលបានចាក់វ៉ាក់សាំងការពាររួចហើយក៏ដោយ។
មជ្ឈមណ្ឌល CDC បានបន្តទៀតថាមេរោគបំប្លែងថ្មីនេះ អាចបណ្តាលឲ្យកើតមានជំងឺធ្ងន់ធ្ងរ បើប្រៀបធៀបមេរោគបំប្លែងមុនៗ ដោយសារការបំប្លែងខ្លួនដ៏ច្រើននៃជំងឺកូវីដ១៩ បង្កឲ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់ទៅលើប្រព័ន្ធភាពសុំាពីវ៉ាក់សាំងការពារ និងអ្នកដែលធ្លាប់ឆ្លងជំងឺនេះ។ កំឡុងដើមខែសីហានេះ មេរោគ BA.2.86 ត្រូវបានរកឃើញមានការឆ្លងនៅក្នុងប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក ដាណឺម៉ាក និងអ៊ីស្រាអែលផងដែរ។ គួររម្លឹកដែរថា ក្រុមអ្នកវិទ្យាសាស្ត្រ និងមន្ត្រីជំនាញសហរដ្ឋអាមេរិក បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើមេរោគកូវីដ១៩ថ្មីមួយនេះ ដោយសារតែការបំប្លែងខ្លួន ៣៦លើករបស់វា ពីមេរោគបំប្លែងថ្មី XBB.1.5 ដែលកំពុងធ្វើចលនានិងឆ្លងរីករាលដាលយ៉ាងលឿននាពេលបច្ចុប្បន្ននេះ៕
សម្រួលអត្ថបទដោយ៖ Puthseyha
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
អ្នកជំនាញខាងសត្វក្រពើជាប់គុករយៈពេល ១០ឆ្នាំពីបទរំលោភបំពានផ្លូវភេទលើសត្វឆ្កែ

ចង់ចំណេញ ប្រយ័ត្នដាច់ចំណង! លោភលន់រឿង ៣ យ៉ាងនេះ អាចបំផ្លាញជីវិតអ្នកបាន

ប្រុសៗត្រូវដឹង! លុយមិនសំខាន់សម្រាប់មនុស្សស្រីឡើយ សូម្បីមហាសេដ្ឋីលុយវាល់លាន ក៏ត្រូវលែងលះ ប្រពន្ធចាកចេញដែរ

ពួតដៃជាមួយ "បេះដូង" នៃយុវជន ដើម្បីស្ម័គ្រចិត្តបម្រើព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា

全部评论 (0)