
ដើមអម្ពិល-DAP News
· 2023-08-30
កសិករចិញ្ចឹមជ្រូក ស្នើរដ្ឋមន្ត្រីកសិកម្ម បញ្ជូនមន្ត្រីជំនាញទៅច្រកនានាទប់ស្កាត់ការលួចនាំចូលសាច់ជ្រូក និងជ្រូករស់ខុសច្បាប់
#កសិកម្ម# #សង្គម# #កសិករចិញ្ចឹមជ្រូក# #អាន ឬទ្ធី# #ឌិត ទីណា#
1032
ភ្នំពេញ៖ កសិករចិញ្ចឹមជ្រូកទូទាំងប្រទេស បានស្នើសុំលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជូនមន្ត្រីជំនាញទៅកាន់ជាយដែនតាមច្រកនានា ដើម្បីទប់ស្កាត់ការលួចនាំចូលសាច់ជ្រូក និងជ្រូករស់ខុសច្បាប់ ដែលបង្កឲ្យប៉ះពាល់ដល់មុខរបរចិញ្ចឹមសត្វ របស់កសិករក្នុងស្រុក ។
បើតាមគណនីហ្វេសប៊ុកឈ្មោះ អាន ឬទ្ធី បានបង្ហោះសារថា «សូមឯកឧត្ដមបណ្ឌិតមេត្តា បញ្ជូនមន្ត្រីជំនាញទៅកាន់ជាយដែនតាមច្រកដូចជា៖ បឹងត្រកួន អូស្មាច់ អូបីជាន់ និងតាមបណ្ដាច្រកផ្សេងៗទៀត ដើម្បីទប់ស្កាត់ការលួចនាំចូលជ្រូករស់ខុសច្បាប់ ដែលបង្ក ឲ្យប៉ះពាល់ដល់មុខរបរចិញ្ចឹមសត្វរបស់បងប្អូនកសិករក្នុងស្រុក» ។
គណនីហ្វេសប៊ុកដដែលក៏បានបង្ហោះភ្ជាប់ជាមួយរូបរដ្ឋមន្ត្រីកសិកម្ម ដោយមានសរសេរអក្សរពីលើថា «កសិករចិញ្ចឹមជ្រូកទូទាំងប្រទេសបានសំណូមពរដល់ឯកឧត្ដមបណ្ឌិត ឌិត ទីណា មេត្តាចាត់វិធានការទប់ស្កាត់ការនាំចូលសាច់ជ្រូក និងជ្រូករស់ដែលបង្ករឲ្យប៉ះពាល់ និងខាតបងយ៉ាងធ្ងន់ធ្ងរដល់មុខរបរចិញ្ចឹមជ្រូក របស់បងប្អូនកសិករក្នុងស្រុក» ។
ជាមួយគ្នានោះគណនី អាន ឬទ្ធី ក៏បានអំពាវនាវឲ្យបងប្អូនអ្នកលេងបណ្ដាញសង្គមជួយស៊ែររឿងនេះ ឲ្យបានដឹងដល់ប្រមុខរដ្ឋាភិបាល ក៏ដូចជាលោក ឌិត ទីណា ដើម្បីឲ្យបានជ្រាប ក្រែងគាត់មិនដឹងថា ជ្រូកលួចនាំចូលតាមច្រកណាមួយ ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)