
ដើមអម្ពិល-DAP News
· 2023-09-11
លោក ឌិត ទីណា ៖ ស្រូវនៅតែមានតម្លៃខ្ពស់ ខណៈ៨ខែនេះចំណូលចូលជាតិពីស្រូវ-អង្ករជាង១ពាន់លានដុល្លារ
#តម្លៃស្រូវ# #កសិកម្ម# #សង្គម# #ឌិត ទីណា#
607
ភ្នំពេញ ៖ ទាំងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក យង់សាំង កុមាររដ្ឋលេខាធិការបានអះអាងដូចគ្នាពីតម្លៃស្រូវ នៅតែមានតម្លៃខ្ពស់ សម្រាប់ផលចំណេញ ។ ការអះអាងដូចគ្នា ពីមន្រ្តីជាន់ខ្ពស់ទាំង២រូបនេះ បានធ្វើឡើងស្របពេលគ្នា ទៅនឹងការចេញផ្សាយ របស់វិទ្យុអាស៊ីសេរី ដែលបានលើកឡើងថា ប្រជាកសិករ នៅខេត្តបាត់ដំបង កំពុងជួបបញ្ហាដោយសារ តម្លៃស្រូវធ្លាក់ថ្លៃជាបន្តបន្ទាប់ ធ្វើឲ្យពួកគាត់ខាត់បង់ថវិកា ៣០ម៉ឺនរៀល ក្នុង១តោន ។ កសិករម្នាក់បានឲ្យដឹងថា នៅថ្ងៃ៨ កញ្ញា តម្លៃមានតម្លៃ១ពាន់រៀលក្នុង១គីឡូ ។
សម្រាប់ករណីនេះ លោកឌិត ទីណា និង លោក យង់សាំង កុមារ បានចេញ សារពាក់ព័ន្ធតម្លៃស្រូវ ក្នុងថ្ងៃតែមួយដូចគ្នា កាលពីថ្ងៃ១០ កញ្ញាគ្រាន់ ខុសម៉ោងប៉ុណ្ណោះ នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្ទាល់រៀងៗខ្លួន ។ ក្នុងនោះ សម្រាប់លោករដ្ឋមន្រ្តីកសិកម្មវ័យក្មេង បានបង្ហាញ ពីថ្លៃស្រូវ នៅបាត់ដំបងជាក់ស្តែង ធៀបនឹងចលនាបំភ្លៃ លើបណ្ដាញសង្គមផងដែរ ។
លោកបញ្ជាក់ថា “ស្រូវបានឡើងថ្លៃខ្ពស់ ហើយក៏បានចុះមកវិញ តែនៅតែជាតម្លៃខ្ពស់ សម្រាប់ស្រូវស្រងែ សមរម្យជូនកសិករ មានប្រាក់ចំណេញ ។ ទៅមុខ ស្រូវពូជសែនក្រអូប និងផ្ការំដួលរបស់ខ្មែរយើង នឹងទទួលការគាំទ្រខ្ពស់ពីគោលនយោបាយពូជសុទ្ធ”។
ឯកមកលោក យង់សាំង កុមារវិញ បានអះអាងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ លើការបង្កើនប្រាក់ ចំណេញរបស់កសិករអ្នកផលិតស្រូវ ។ សម្រាប់ស្រូវដើមរដូវដែល ច្រូតកាត់នៅខែសីហា និងកញ្ញា២០២៣ ថ្លៃដើម១គីឡូស្មើនឹង៥០០ ទៅ៧០០ រៀល ។ តម្លៃស្រូវសើមលើទីផ្សារស្រុកខ្មែរ នៅថ្ងៃ៨ កញ្ញា ២០២៣ ចន្លោះពី១១០០ ទៅជាង១២០០ រៀល។ កសិករអាចបានចំណេញចន្លោះ ពី៤០០ ទៅ ៧០០ រៀលក្នុងមួយគីឡូអាស្រ័យ លើការគ្រប់គ្រង ថ្លៃដើមនិងគុណភាពស្រូវ របស់កសិករនីមួយៗ។
ចំពោះការលក់ស្រូវ-អង្ករ រដ្ឋលេខាធិការក្រសួងកសិកម្មបានសង្កត់ធ្ងន់ថា វិស័យស្រូវ-អង្ករនាំចំណូលចូលជាតិប្រមាណ ១១០០ លានដុល្លារក្នុងរយៈពេល៨ខែ និងជួយធានាសន្តិសុខស្បៀងជូនជាតិទាំងមូល។
លោករៀបរាប់ថា “ក្នុងរយៈពេល៨ខែឆ្នាំ២០២៣ កម្ពុជានាំអង្ករចេញបាន៤០ម៉ឺនតោន (គិតជាស្រូវស្មើនឹង១លានតោន) និងស្រូវជិត៣លានតោន បើសរុបរួមគ្នាគិតជាស្រូវស្មើនឹង៤ លានតោន ជាទឹកប្រាក់ប្រមាណជិត ១១០០ លានដុល្លារ” ។ អង្ករនាំចេញ៨០ភាគរយ ជាអង្ករប្រណីត ដែលជាក្រអូបបាយ ទន់ពូជផ្ការំដួលនិងសែនក្រអូប១”។
លោកថា ដើម្បីពង្រីក ការនាំចេញអង្ករ ប្រណីតខ្មែរឲ្យបានកាន់តែច្រើន ក្រសួង កសិកម្មកំពុងដឹកនាំ ការកសាងប្រព័ន្ធពូជ សុទ្ធផ្ការំដួល និង សែនក្រអូប១ និង ជំរុញយន្តការ កិច្ចសន្យា កសិកម្មរវាង សហគមន៍ អ្នកផលិតស្រូវ (ប្រើពូជសុទ្ធ) និងរោងម៉ាស៊ីន ដែលត្រូវការ ស្រូវអង្ករប្រណីតពូជ សុទ្ធល្អ សម្រាប់ផលិតអង្ករនាំចេញ ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ភ្នំយ៉ាវយ៉ៃ ដែលជាកន្លែងឧទ្ធម្ភាគចក្រធ្លាក់ គឺជាភ្នំខ្ពស់ជាងគេទី៧ នៅកម្ពុជា

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន អះអាងថាសកម្មភាពផ្តល់ប័ណ្ណសរសើរមេត្រីបរិស្ថានដល់រូបវន្តបុគ្គល ឬនីតិបុគ្គល ជាសកម្មភាពល្មើសទៅនឹងច្បាប់

២០២៤! ផ្ទះណាមានអ្នកកើតឆ្នាំទាំង ៣ នេះ សំណាងល្អ ជោគជ័យគ្រប់ៗគ្នា

ក្រុមតារានិករទាំង ៤ នេះ ច្រើនតែសម្រេចចិត្តខុសស្ទើរតែគ្រប់រឿង ព្រោះតែស្ទាក់ស្ទើរ រុញរា មិនច្បាស់លាស់

全部评论 (0)