发布作品

简体中文

TNAOT News

· 2023-09-17

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បង្ហោះសារលើកទឹកចិត្តដល់អ្នកប្រកបរបរក្នុងវិស័យកសិកម្មកុំឱ្យអស់សង្ឃឹមពេលតម្លៃឡើងចុះ

#កសិកម្ម# #ម៉ុង ឫទ្ធី# #សង្គម# #វិស័យកសិកម្ម#

10149

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បង្ហោះសារលើកទឹកចិត្តដល់កសិករប្រកបរបរក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម ដាំដុះនិងចិញ្ចឹមសត្វ កុំទាន់អស់សង្ឃឹម នូវតម្លៃមានការឡើងចុះ ព្រោះរបររកស៊ី​តែងតែ​មានខាត​ មានចំណេញ។

នេះបើយោងតាមការបង្ហោះក្នុងគណនីផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានលើកឡើងថា៖ “ជាធម្មតា​មេឃតែងតែ​មានរាំង​មានភ្លៀង​ របររកស៊ី​តែងតែ​មានខាត​ មានចំណេញ​ គ្រប់មុខ​ទំនិញ​នៅ​លេី​ពិភពលោក​តែងតែ​មាន​តម្លៃ​ឡេីង​ ហេីយក៏ត្រូវតែ​មានពេល​ចុះថ្លៃ​ផងដែរ​ ដូច្នេះ​ហេីយ​យេីងត្រូវតែ​បន្តរួមដៃគ្នា​តស៊ូ​តទៅមុខទៀត​ សូមកុំទាន់អស់សង្ឃឹម​ក្នុង​ជីវិត​ជាអ្នក​ប្រកបមុខ​របររកស៊ី​ក្នុង​វិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​ ដាំដុះនិង​ចិញ្ចឹម​សត្វអោយសោះ​"។

ឯកឧត្តមបណ្ឌិតបានបន្តថា៖ "តម្លៃជ្រូករស់​នៅថ្ងៃ​អាទិត្យទី១៧​ខៃ​កញ្ញានេះ​ បានហក់ឡេីងបាន​ប្រមាណជា​២ដុល្លារសហរដ្ឋ​អាមេរិក​ក្នុង​មួយគីឡូ​វិញហេីយ​”។

ក្រោយពីបានឃើញការបង្ហោះបែបនេះហើយមានមហាជនជាច្រើនបានចូលទៅស៊ែរព្រោងព្រាត ក៏ដូចជាបញ្ចេញមតិយល់ស្របទៅការលើកឡើងរបស់ឯកឧត្តមបណ្ឌិតផងដែរ៕

សម្រួលដោយ៖ Sun Darasy

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (14)

Raksa Single 010

· 2024-02-26

👍

នីតា លេខកូដ63230368

· 2023-09-19

👍👍👍

Drfcgg

· 2023-09-18

😍😍😍

Phary Jack

· 2023-09-18

🙂

SrunSokchea

· 2023-09-18

😊

មិត្ត1000042124

· 2023-09-18

☺😍😊

Ya min

· 2023-09-17

🙂

មិត្ត1000242104

· 2023-09-17

លោកឧកញ៉ាជួយទិញមែន

កូដណែនាំ23060208

· 2023-09-17

😀😀😍😍😍👍👍

ថន សូភី

· 2023-09-17

😊😊

Piano YeayNa

· 2023-09-17

😁😁😁😁

BoreyFullHD

· 2023-09-17

hello 🤗

មិត្ត548681320Rong Saloeut

· 2023-09-17

វាឈឺចាប់​ វាដាច់ទុន​ ជំពាក់គេសងមិនរួច​ សួរថា​ មានសង្ឃឹមរស់ទេ😭😓⁉️

BINEPOSHAL

· 2023-09-17

😯

  • 1
前往