
Than Soklin
· 2023-11-01
ខ្សែភាពយន្តភាគថៃដែលទទួលបានការគាំទ្រខ្ពស់ទាំង៧ ក្នុងសប្តាហ៍ទី៤ ខែតុលា ឆ្នាំ២០២៣
#ខ្សែភាពយន្ត# #តារាថៃ# #កម្សាន្ត# #តារាអន្តរជាតិ#
4193
ខ្សែភាពយន្តភាគថៃជាច្រើនកំពុងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាបន្តបន្ទាប់ ហើយក្នុងនោះក៏មានខ្សែភាពយន្តភាគថៃដែលទទួលបានការគាំទ្រខ្ពស់ជាងគេចំនួន៧ផងដែរ។ ខាងក្រោមនេះគឺខ្សែភាពយន្តភាគថៃកំពូលទាំង៧ដែលទទួលបានការវាយតម្លៃចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងសប្តាហ៍ទី៤ នៃខែ តុលា ឆ្នាំ២០២៣៖

(លោក Pop កញ្ញា Bella លោក Tre និងកញ្ញា Green )
១.Love Distiny 2 (ប៉ុស្តិ៍លេខ៣)

(លោក Pop Thanawat និងកញ្ញា Bella Ranee )
ខ្សែភាពយន្តភាគថៃដែលមានចំណងជើងថា Love Distiny 2 ដែលជាការចូលរួមសម្តែងរបស់លោក Pop Thanawat និងកញ្ញា Bella Ranee ទទួលបានអត្រាវាយតំលៃចំណាត់ថ្នាក់ ៦.២ និង ៦.៦ ភាគរយ។
២.Doctor Detective (ប៉ុស្តិ៍លេខ៣)

(លោក Nadech Kugimiya និងកញ្ញា Kimberley)
ខ្សែភាពយន្តភាគថៃដែលមានចំណងជើងថា Doctor Detective ដែលជាការចូលរួមសម្តែងរបស់លោក Nadech Kugimiya និងកញ្ញា Kimmy Kimberley បានឈានមកដល់ភាគបញ្ចប់ដោយទទួលបានអត្រាវាយតំលៃចំណាត់ថ្នាក់ ៣.២ និង ៣.១ ភាគរយ ។
៣.Forget Me Not ចាក់ផ្សាយឡើងវិញ (ប៉ុស្តិ៍លេខ៣)

(លោក Tik Jesdaporn និងអ្នកនាង Anne )
ខ្សែភាពយន្តភាគថៃដែលមានចំណងជើងថា Forget Me Not ជាការចូលរួមសម្តែងដោយលោក Tik Jesdaporn និង អ្នកនាង Anne Thongprasom ទទួលបានចំណាត់ថ្នាក់៣.១,៣.២និង ២.៤ ភាគរយ។
៤.The Bride Of Naga (ប៉ុស្តិ៍លេខOne31)

(លោក Tre Porapat និងកញ្ញា Green Ausadaporn )
នៅសល់តែមួយភាគទៀតខ្សែភាពយន្តភាគថៃដែលមានចំណងជើងថា The Bride Of Naga ដែលជាការចូលរួមសម្តែងរបស់លោក Tre Porapat និងកញ្ញា Green Ausadaporn និងឈានដល់ភាគបញ្ចប់ហើយភាពយន្តនេះទទួលបានអត្រាវាយតំលៃចំណាត់ថ្នាក់ ២.២ និង២.៧ ភាគរយ នៅភាគទី១៥ និង ១៦ ។
៥.Miraculous 5 ចាក់ផ្សាយឡើងវិញ(ប៉ុស្តិ៍លេខ៧)

(ក្រុមការងារសំខាន់ៗ )
ខ្សែភាពយន្តភាគថៃដែលមានចំណងជើងថា Miraculous 5 បានចាក់ផ្សាយតែមួយភាគប៉ុន្មោះដោយទទួលបានអត្រាចំណាត់ថ្នាក់ ២.៥ ភាគរយ។
៦.Something In The Wind (ប៉ុស្តិ៍លេខ៧)

(លោក Tik Jesdaporn លោក Kem និងអ្នកនាងAum )
ខ្សែភាពយន្តភាគថៃដែលមានចំណងជើងថា Something In The Wind ដែលជាការចូលរួមសម្តែងដោយលោក Tik Jesdaporn លោក Kem Hussawee និងអ្នកនាង Aum Patchrapa នៅតែទទួលបានអត្រាវាយតំលៃចំណាត់ថ្នាក់២.៣,២.២, ២.១ និង២.២ ភាគរយ ។
៧.VIP (ប៉ុស្តិ៍ ONE31)

(លោក Tik Jesdaporn លោក Kem និងអ្នកនាងAum )
ខ្សែភាពយន្តភាគថៃដែលមានចំណងជើងថា VIP ដែលជាការចូលរួមសម្តែងដោយលោក Pong Nawat និងកញ្ញា Pooklook Fonthip ទទួលបានអត្រាវាយតំលៃចំណាត់ថ្នាក់ ១.៩ និង១.៧ ភាគរយ ។
ប្រែសម្រួល៖ Than Soklin
https://www.thaiupdate.info/drama-ratings-2nd-week-oct-2023/
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)