发布作品

简体中文

TNAOT News

· 2024-01-29

ញាក់សាច់! លោក Rain និងកញ្ញា HyunA មកសម្ដែងនៅកម្ពុជាមានអ្នកទស្សនាយ៉ាងច្រើនកុះករ

#Rain# #HyunA# #កម្សាន្ត# #តារាអន្តរជាតិ# #DEVELOPING NEWS#

8026

នៅយប់ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤ ក្នុងកម្មវិធីមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់អន្តរជាតិធំអស្ចារ្យជាងគេ GANZBERG Super Idol Concert មានអ្នកទិញសំបុត្រចូលរួមទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់មិត្តយុវវ័យ ពិសេសអ្នកដែលនិយមចូលចិត្តស្នេហាវិស័យ K POP និងជាហ្វេនពិតៗរបស់ លោក Rain និងកញ្ញា HyunA។

ដោយវត្តមានរបស់តារា K POP ទាំង២ដួងនេះ បានបង្កើនបរិយាកាសកាន់តែមានភាពសប្បាយវីករាយមួយកម្រិតទៀត ដោយម្នាក់ៗស្រែកហូររំពងពេញឆាកតន្រ្តី ព្រមទាំងលើកទូរសព្ឌថតគ្រប់ដៃថតបង្ហោះពេញបណ្ដាញសង្គមចែករំលែកតៗគ្នា មិនត្រឹមតែប៉ុណ្ណោះតារាទាំង ២ដួងនេះបានលើកយកបទចម្រៀងមកសម្ដែងក្នុងកម្មវិធីសុទ្ធសឹងតែជាបទល្បីៗ គួបផ្សំជាមួយក្បាច់រាំយ៉ាងរស់រង្វើកទាក់ទាញបែបនេះទៀត កាន់តែធ្វើឲ្យអ្នកបានទស្សនាផ្ទាល់រំភើបទប់ចិត្តមិនបានតែម្ដង ដោយម្នាក់ៗលាន់មាត់ថាឃើញ Idol នៅក្រៅគាត់ស្អាតជាងក្នុងMV ដាច់។

គួបញ្ជាក់ផងដែលថា កម្មវិធីមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់អន្តរជាតិធំអស្ចារ្យជាងគេ GANZBERG Super Idol Concert នេះបានលក់សំបុត្រអស់មុនកាល់កំណត់ ព្រមទាំងមិនត្រឹមមានតែតារា K POP មកសម្ដែងតែប៉ុណ្ណោះទេ ថែមទាំងមានតារាល្បីនៅកម្ពុជាយើងជាច្រើនរូបទៀតផងដែរ៕

សម្រួលដោយ៖ Sun Darasy

ប្រភពរូបភាព៖ Page GANZBERG

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)