发布作品

简体中文

TNAOT News

· 2024-02-29

រឿង លោកយាយខ្ញុំ

#រឿងនិទាន និងប្រលោមលោក# #TNAOT រន្ធត់# #លោកយាយខ្ញុំ# #ក្រុងបាត់ដំបង# #កម្សាន្ត#

8076

រឿងពិតបែបរន្ធត់បានកើតឡើងចំពោះគ្រួសារមួយដែលមានផ្ទះរស់នៅក្បែរវត្តអារាមមួយកន្លែង ស្ថិតនៅកណ្តាលក្រុងបាត់ដំបង។ រឿងរ៉ាវមួយនេះក្រុមការងារសារព័ត៌មាន TNAOT ទទួលបានពីនារីម្នាក់មានឈ្មោះ សុខា ជាកូនស្រីច្បងនៅក្នុងគ្រួសារបានរៀបរាប់ថា៖ កាលពីដើមឡើយនាងរស់នៅក្នុងគ្រួសារមួយដែលមានសមាជិកច្រើនដោយមានបងប្អូនប្រុសស្រីចំនួន២ នាក់ មានឪពុក-ម្តាយ មានដូនចាស់ពីររូបទៀតដែលត្រូវជាឪពុកនិងម្តាយបង្កើតរបស់ម្តាយនាង បន្ថែមពីនេះក៏មានអ៊ំស្រីពីរនាក់ទៀតផង។

ផ្ទះសម្បែងដែល សុខា រស់នៅជាមួយក្រុមគ្រួសារជាប្រភេទឈឺលើថ្មក្រោម ស្ថិតនៅខាងក្រោយវត្តមួយកន្លែង ចំណែកឯបន្ទប់របស់នាង គ្រាន់តែបើកបង្អួតឃើញបរិវេណវត្តស្ទើរតែទាំងស្រុង។ ហើយក្នុងបរិវេណវត្តនោះមានដើមពោធិ៍ មួយបែកមែកសាខា ហើយក៏ជាដើមឈើដែលធំជាងគេក្នុងវត្តនោះដែរ។ សុខា បន្តថា តាំងពីនាងកើតមករហូតដល់ធំពេញវ័យ មិនដែលជួប ឬឃើញនូវប្រភេទអមនុស្ស(ខ្មោច)ឡើយ។

លុះដល់ឆ្នាំ ២០០៩ លោកយាយរបស់នាងមានអាយុជាង ៩០ឆ្នាំហើយបានធ្លាក់ខ្លួនឈឺជាទម្ងន់ ដែលពេលនោះគ្រួសាររបស់នាងបានដឹកបញ្ជូនលោកយាយទៅកាន់មន្ទីពេទ្យដើម្បីពិនិត្យ ព្យាបាល តែអកុសលលទ្ធផលក៏បានឲ្យដឹងថា លោកយាយមានដុះដុំសាច់ក្នុងខួរក្បាល នៅដំណាក់កាលចុងក្រោយ ពោលដោយសារតែដុំសាច់នោះជាប្រភេទសាច់កាច ដូច្នេះធ្វើឲ្យការពិនិត្យនិងព្យាបាលមិនបានធូរស្រាលឡើយពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយសារតែឃើញសភាពយ៉ាងដូច្នេះ ក្រុមគ្រូពេទ្យជំនាញបាននិយាយប្រាប់ក្រុមគ្រួសាររបស់នាង ក្នុងការពិនិត្យ ព្យាបាលលោកយាយគឺអស់ពីសមត្ថិភាពហើយ ពីព្រោះតែអាការធ្ងន់ធ្ងរពេកដូច្នេះគ្រូពេទ្យក៏បានអនុញ្ញាតឲ្យលោកយាយត្រឡប់ទៅកាន់ផ្ទះវិញ។ នៅក្នុងថ្ងៃដដែល ទម្រាំតែរៀបចំឯកសារចេញពីមន្ទីពេទ្យ និងដឹកលោកយាយ ត្រឡប់មកដល់ផ្ទះវិញ មេឃក៏ចាប់ផ្តើមងងឹតបាត់ទៅហើយ ក្រុមគ្រួសាររបស់សុខា ក៏រៀបចំកន្លែងឲ្យលោកយាយសម្រាកនៅក្រោមផ្ទះ នឹងត្រៀមរៀបចំពិធីសូត្រសាវតាឲ្យគាត់ផងដែរ។ មិត្តអ្នកអានច្បាស់ជាដឹងជាក់ជាមិនខាន តាមប្រពៃណីខ្មែរយើងនៅពេលដែលដឹងថាសាច់ញាតិណាម្នាក់ដែលរៀបនឹងអនិច្ចកម្ម គឺយើងតែងតែរៀបចំពិធីសូត្រសាវតា ដើម្បីឲ្យអ្នកនោះបានស្តាប់ព្រះធម៌ និងទទួលបានព្រះធម៌តាមខ្លួននៅពេលដែលអនិច្ចកម្ម។ ប៉ុន្តែក្នុងយប់ដដែលនោះ នាងស្រាប់តែមានអារម្មណ៍ចម្លែក ហើយឮសម្លេងសត្វខ្លែងស្រាក់យំទ្រហឹងអឺងកង ប្រណាំងជាមួយសម្លេងឆ្កែព្រុសខុសពីធម្មតា ចេញពីដើមពោធិ៍ដ៏ធំមួយនៅក្នុងបរិវេណវត្តនោះ។

មិនបានប៉ុន្មានផង នាងក៏ទៅតម្រេតខ្លួននៅលើពូកក្នុងបន្ទប់ក៏ស្រាប់តែឮសម្លេងមនុស្សជជែកគ្នាអ៊ូអរមានទាំងសម្លេងក្មេង និងចាស់ចេញពីដើមឈើតែមួយ អារម្មណ៍ក៏ចាប់ផ្តើមប្លែក ភិតភ័យរកអ្វីផ្ទឹមពុំបានទេ សូម្បីតែបង្អួចក៏ហ៊ានបើក បានត្រឹមតែផ្ញៀងស្តាប់សម្លេងថានិយាយពីអ្វី... និងអ្នកនិយាយជានរណាឲ្យប្រាកដ។ ប៉ុន្តែទោះបីជាខំប្រឹងផ្ទៀងស្តាប់យ៉ាងណាក៏មិនដឹងថាពួកគាត់និយាយអ្វីដែរ។​ ពេលនោះភ័យណាស់ ប៉ុន្តែតាំងចិត្តរួចក៏សម្ងំគេងលង់លក់ ពីព្រោះតែហត់នឿយពេញមួយថ្ងៃទៅហើយ បើមិនសម្រាកយប់នេះទៀតមានកម្លាំងឯណាទៅបន្តធ្វើការនៅថ្ងៃស្អែកទៀត។ លុះដល់ព្រឹកឡើង សុខា...... ​ (សូមរង់ចាំទស្សនាភាគ ២ បន្តទៀត)

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (12)

Paisal Sos

· 2024-03-01

😥

查看全部回复( 1 )

ថន សូភី

· 2024-02-29

😍😍

sorida 17482244កូដណែនាំ

· 2024-02-29

ហាយ

កូដណែនាំមិត្ត 64951616

· 2024-02-29

😊😊😊

查看全部回复( 1 )

Nyលេខកូដណែនាំ99789809

· 2024-02-29

👍

Lyលេខកូដណែនាំ83495092

· 2024-02-29

👍❤

នីតា លេខកូដ63230368

· 2024-02-29

👍👍👍

查看全部回复( 1 )

កូដណែនាំមិត្ត80866810

· 2024-02-29

hi

查看全部回复( 1 )
  • 1
前往