发布作品

简体中文

Knongsrok

· 2024-03-17

តាំងពីចេះស្រឡាញ់មក ស្រឡាញ់ប៉ះតែអ្នកមានម្ចាស់ និងប៉ះតែមនុស្សដែលគេមិនស្រឡាញ់យើងវិញ

#ចំណេះដឹង# #ទំនាក់ទំនងសេ្នហា# #ស្នេហា#

2715

មិនដឹងថា អ្នកណាខ្លះធ្លាប់ជួបរឿងស្នេហាបែបនេះ ឱ្យតែដាក់ចិត្តស្រឡាញ់ ដឹងតែស្រឡាញ់ប៉ះតែអ្នកមានម្ចាស់ បើមិនអ៊ីចឹងទេ គឺស្រឡាញ់ប៉ះតែមនុស្ស ដែលគេមិនស្រឡាញ់ខ្លួនឯងវិញ ជួបតែរឿងបែបហ្នឹង ប៉ះតែស្នេហាតែម្ខាងបែបហ្នឹង ពេលខ្លះពិតជាមានអារម្មណ៍ថាហត់នឿយចិត្តខ្លាំង ចង់ឈប់ស្រឡាញ់អ្នកណាទាំងអស់ ចង់នៅម្នាក់ឯងច្រើនជាង។

ស្នេហាមិនសមបំណង ឱ្យតែស្រឡាញ់អ្នកណាម្ដងៗ ដឹងតែគេមិនស្រឡាញ់ខ្លួនវិញឡើយ ហើយពេលខ្លះ ជ្រុលស្រឡាញ់ស្រឡាញ់ខ្លាំងហើយ ទើបដឹងថា ការពិតទៅគេមានដៃគូ គេមានម្ចាស់រួចទៅហើយ សួរថា អ្នកណាមិនឈឺចាប់ បើប្រាប់ទៅ វាក៏ពិបាកនឹងយល់ដែរ ព្រោះតែជួបតែរឿងបែបហ្នឹងមិនចេះចប់សោះ តើជីវិតនេះ អាចបានជួបមនុស្សល្អ អាចមានគូជីវិតនឹងគេដែរទេ?

ពេលខ្លះ លង់ចិត្ត ដាក់ចិត្ត គិតហួស ចុងក្រោយគេក៏ថា ធ្វើត្រឹមជាមិត្តគឺល្អបំផុត សុំធ្វើជាមិត្តល្អនឹងគ្នារហូតទៅទើបមិនបែកបាក់ មិនបាត់បង៉ មិនបាច់ឈឺចាប់ ខូចចិត្តដោយសារតែគ្នា។ ពេលខ្លះ ក៏សួរខ្លួនឯងថា កាលពីជាតិមុន ជំពាក់កម្មក្នុងរឿងស្នេហា ធ្លាប់ធ្វើបាបចិត្តគេមែនទេ ទើបបានជាជាតិនេះ មិនអាចសមបំណងក្នុងរឿងស្នេហាសោះ ឬជាតិនេះមិនមានគូនឹងគេទេមែនទេ? ណ្ហើយចុះ! ឈប់គិត កាត់ចិត្ត ជាតិនេះឆាចោលរឿងស្នេហ៕

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)