发布作品

简体中文

TNAOT News

· 2024-04-25

ខ្លួនតូចមែន តែទឹកចិត្តធំធេងជាងមហាសមុទ្រក្នុងនាមជាបងស្រីមើលថែប្អូនប្រុសផង ឆ្លៀតរកចំណូលផង

#ក្មេងកម្សត់# #ស៊ូ-ស៊ូ Fighting# #សង្គម# #ព័ត៌មានសង្គម#

6272

ក្នុងនាមជាបងស្រីទោះបីជាខ្លួននៅមានវ័យក្មេងក៏ពិតមែន តែមានទំនួសខុសត្រូវខ្ពស់ អាចមើលថែទាំប្អូនតូចដែលមិនទាន់ដឹងក្ដី ពិតជាគួរឲ្យសរសើរទឹកចិត្តដ៏ធំធេងមួយនេះមែន ជាក់ស្ដែងដូចជាប្អូនស្រីតូចម្នាក់នេះអញ្ចឹងដោយសារតែជីវភាពខ្វះខាតគ្មានអ្នកនៅមើលថែប្អូនប្រុសតូចទើបក្មេងស្រីកម្សត់ម្នាក់នេះ បានសម្រេចចិត្តពរប្អូនប្រុសបណ្ដើរ ដើរត្រុកៗសុំលុយគេតាមស្ដុបបណ្ដើរ ដើម្បីមានចំណូលបន្តិចបន្តួចទិញអាហារហូបចុក និងទិញទឹកដោះគោឲ្យប្អូនប្រុសដែលកំពុងស្រែកឃ្លានរាងកាយស្គមស្គាំងមួយនេះបានបៅគ្រប់គ្រាន់មានកម្លាំង។

មើលទៅហាក់បីដូចជាស្រណោះណាស់ ក្មេងដទៃវ័យតំណាលប្អូនមានទាំងអ្នកមើលថែ បានរៀនសូត្រគ្រប់គ្រាន់តែប្អូនស្រីម្នាក់នេះបែរជាការលំបាកតស៊ូក្នុងជីវិតត្រូវហែលឆ្លងទាំងវ័យក្មេង ត្បិតអាកាសធាតុក្ដៅហួតហែងយ៉ាងណាក៏ប្អូនស្រីនៅតែខំពរ និងមើលថែប្អូនទាំងបែកញើសសស្រាក់ពេញខ្លួន ការលះបង់មួយនេះក្នុងនាមជាបងស្រីពិតជាធំធេងបំផុត ដែលមនុស្សធំខ្លះមិនអាចធ្វើបានផង ពិតគួរឲ្យសរសើរទៅដល់ទឹកចិត្តក្មេងស្រីរូបនេះណាស់។

ពីសារព័ត៌មាន TNAOT បានឃើញដូចនេះហើយគឺពិតជាមានមោទនភាពលើប្អូនស្រី និងជូនពរប្អូនស្រីនឹងមានអនាគតល្អនាពេលខាងមុខ ជឿជាក់ថាការព្យាយាមរបស់ប្អូនស្រីនាពេលនេះ នឹងទទួលបានផ្លែផ្កាជាក់ជាមិនខាន ស៊ូ-ស៊ូ Fighting...

សម្រួលដោយ៖ Sun Darasy

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)