
Knongsrok
· 2024-06-04
ទោះផែនដីរលាយទៀត ក៏អ្នកនៅតែ Single ដែរ បើអ្នកនៅតែប្រកាន់គំនិតទាំងនេះ
#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#
1677
អ្នកនៅ Single ឬខ្មែរយើងហៅថា នៅលីវ មិនមែនមានន័យថា គេគ្មានអ្នកណាស្រឡាញ់ ឬគ្មានអ្នកយកនោះឡើយ តែផ្ទុយទៅវិញ គឺមកពីគេខ្លួនឯងទេ ដែលមានចិត្តប្រកាន់ច្រើនចំពោះស្នេហា ឬជីវិតគូ គេអាចនឹងប្រកាន់នូវគោលគំនិត ឬជំហ អត្តនោម័តដោយខ្លួនឯងជ្រុលពេក ទើបចេះតែរកមនុស្សមិនបានត្រូវចិត្ត ឬមិនមានអ្នកណាអាចចូលក្នុងជីវិតរបស់គេបាន។
ប៉ុន្មានចំណុចខាងក្រោមនេះ គឺសុទ្ធតែជាបញ្ហាចម្បង ដែលធ្វើឱ្យអ្នកនៅ Single ឬអាចនឹង Single រហូតថែមទៀតផង ៖
១. ចេះតែខ្លាចរអាក្នុងការមានស្នេហា
ប្រកាន់នូវគំនិត គិតថា មានស្នេហា មានការឈឺចាប់ ព្រោះតែគិតថា ស្នេហាមានតែការឈឺចាប់ ខ្លាចជួបមនុស្សមិនស្មោះ ទើបចេះតែមិនរាប់រក ឬព្រមទាក់ទងអ្នកណា ចំណុចដែលទន់ជ្រាយ ខ្លាចរអានេះហើយ ដែលធ្វើឱ្យអ្នកនៅ Single ដល់ពេលនេះ។
២. ប្ដេជ្ញារង់ចាំមនុស្សដែលខ្លួនស្រឡាញ់ ពេញចិត្ត
អ្នកខ្លះ ស្មោះលើសពីស្មោះ ស្មោះទាំងមិនដឹងក្បាលកន្ទុយអីសោះ ដាក់ចិត្តស្រឡាញ់ តែស្រឡាញ់ប៉ះមនុស្សដែលគេមិនស្រឡាញ់ខ្លួន ជូនកាលអ្នកខ្លះ ស្រឡាញ់មនុស្សក្នុងសុបិន រង់ចាំមនុស្សដែលចូលមក ឱ្យត្រូវចិត្ត ពេញចិត្តគ្រប់ចំណុច ទើបមិនព្រមសាកល្បងទាក់ទងអ្នកណាសោះ សុខចិត្តចាំមនុស្សម្នាក់ ទាំងដឹងថា គ្មានសង្ឃឹម។
៣. គិតគូរ ខ្វាយខ្វល់ពីអ្នកដទៃច្រើនពេក
ចិត្តល្អ ចិត្តបុណ្យ យកពេលវេលាផ្ទាល់ខ្លួន ទៅគិតគូរ ខ្វល់ខ្វាយ ដោះស្រាយ ឬជួយអ្នកដទៃច្រើនពេក ទើបគ្មានពេលគិតគូរពីជីវិតស្នេហារបស់ខ្លួន មិនមានពេលឱ្យខ្លួនឯងបានសាងទំនាក់ទំនងជាមួយអ្នកណាសោះ ដូច្នោះហើយ ទើបគ្មានពេល គ្មានឱកាស មានដៃគូ ឬស្នេហានឹងគេ។
៤. ចង្អៀតចង្អល់ មិនចេះបើកឱកាស
ចិត្តចង្អៀត តឹងតែងជ្រុលពេក មិនអាចមានស្នេហាទេ សូម្បីតែពេលវេលា ក៏មិនចេះចែករំលែកឱ្យអ្នកណាដែរ ធ្លាប់គិតទេថា ហេតុអ្វី អ្នកខ្លះ គេស្អាតមិនបានប៉ុនយើងផង តែគេនៅតែអាចមានដៃគូ ខុសអីតែយើង ស្អាតបាត ល្អប៉ុណ្ណឹងដែរ តែបែរជារកមនុស្សយល់ចិត្តម្នាក់ក៏គ្មាន នេះហើយ គឺមកពីចិត្តគំនិត និងអត្តចរិតរបស់យើងខ្លួនឯងទេ។
៥. គិតថាខ្លួនអន់ជាងគេ/គេអន់ជាងខ្លួន
មនុស្សមិនចេះឱ្យតម្លៃខ្លួនឯង ធ្វើម៉េចនឹងអាចបង្ហាញពីគុណសម្បត្តិរបស់ខ្លួន អួតពីខ្លួនឯងឱ្យគេបានចាប់អារម្មណ៍ ឬទាក់ទាញទៅ ហើយនិងមិនចេះឱ្យតម្លៃអ្នកដទៃ ប្រាកដជាគ្មានអ្នកណាគេចង់ចូលមកទេ មិនមែនថា គេគ្មានសមត្ថភាពតោងចាប់យើងទេ តែគេខ្ពើមនឹងចង់ចូលមកក្នុងជីវិតយើង ព្រោះយើងមិនឱ្យតម្លៃគេ គេចូលមកក៏គ្មានន័យអ្វីដែរ។
៦. ឱបក្រសោបអតីតកាលជ្រុល
ផ្ដេកផ្ដួល ស្លាប់ស្លុងក្នុងអតីតកាលដែលកន្លង ទើបមើលមិនឃើញពីបច្ចុប្បន្នថាគួរចាប់ផ្ដើមបែបណា ហើយនឹងអាចបន្តរកអនាគតបែបណា មនុស្សដែលងប់ងល់នឹងអតីតកាល កុំថាឡើយឱ្យជោគជ័យ មានដៃគូក្នុងរឿងស្នេហា សូម្បីតែរឿងធ្វើការ រកស៊ី ក៏មិនអាចលូតលាស់ទៅមុខបានដែរ។
ចំណុចទាំងនេះ គឺសុទ្ធតែជាបញ្ហា ដែលបណ្ដាលឱ្យអ្នកក្លាយជាមនុស្ស Single គ្មានដៃគូ គ្មានស្នេហានឹងគេ បើអ្នកនៅតែប្រកាន់ខ្ជាប់ ឱបក្រសោបនូវចំណុចទាំងនេះទៀត ទោះពិភពលោករលាយ ផែនដីលែងវិលទៀត ក៏អ្នកនៅតែអត់លិឍ Single រហូតដល់ស្លាប់៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
Ms Luu Thi Huyen a young teller of Guangxi’s stories

ជំងឺមហារីកគ្រាប់ឈាម អាចបណ្តាលមកពីការ ប្រើប្រាស់ថ្នាំប៉ារ៉ា ហួសកម្រិត

តើវាពិតទេ? បើជំងឺរើមរាលដាលពាសពេញរាងកាយ តើវានឹងបណ្តាលឲ្យស្លាប់ដែរឬទេ?

សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

全部评论 (0)