
Knongsrok
· 2024-06-12
ស្រីៗ កុំចេះតែចាយលុយផ្ដេសផ្ដាស រៀនបែងចែកឱ្យដាច់រវាង របស់ដែលចាំបាច់ និងរបស់ដែលចង់បាន
#ចំណេះដឹង# #មនុស្សស្រី# #ចំណេះដឹងទូទៅ#
1403
ការចាយវាយ គឺជារឿងមួយដែលគ្រប់គ្នាគប្បីគិតឱ្យបានល្អិតល្អន់ មុននឹងចង់ចំណាយលុយទៅទិញអ្វីមួយ ជាពិសេសគឺស្រីៗ ចូលចិត្តណាស់ក្នុងការដើរផ្សារទិញរបស់ ក៏មានរបស់ខ្លះ ទិញហើយគឺមិនយកមកប្រើការទេ ទុកចោល ទិញបានតែទិញព្រោះចិត្តស្រឡាញ់ និងចង់បានតែមួយឆាវ។ ដូច្នេះហើយ សូមគ្រប់គ្នាបែងចេកឱ្យដាច់រវាងរបស់ដែលចាំបាច់ត្រូវទិញ និងរបស់ដែលគ្រាន់តែចង់បានមួយពេល។
១. របស់ចាំបាច់ ៖ វាជារបស់ដែលមានតម្លៃ ជារបស់ដែលអាចយកមកប្រើកើតជាប្រយោជន៍ ឬជាទ្រព្យសម្បត្តិ ដែលកាន់តែរក្សាទុក នឹងរឹតតែមានតម្លៃថ្លៃទ្វេដង។ របស់ចាំបាច់ដែលយើងត្រូវទិញ ដ្បិតថា មានរបស់ខ្លះ មានថ្លៃក៏ពិតមែន តែជាក់ស្ដែង បើយើងចេះសន្សំលុយកាក់ ផ្អាកចាយវាយ ឬកាត់បន្ថយទិញរបស់ដែលមិនចាំបាច់ របស់ដែលមិនបានការទាំងឡាយ នោះយើងនឹងអាចសន្សំលុយទិញរបស់ដែលចាំបាច់នោះបាននៅថ្ងៃណាមួយមិនខានទេ។ ត្រូវចាំថា របស់ចាំបាច់ដែលយើងត្រូវទិញនោះ ទោះយ៉ាងណា ក៏យើងត្រូវតែទិញវាឱ្យបានដែរ ព្រោះបើមិនអាច ឬមិនមានលទ្ធភាពទិញវាទេ ប្រាកដជាត្រូវខាតបង់អ្វីមួយទៅជាមួយមិនខានឡើយ។
២. របស់ចង់បាន ៖ មានរបស់ច្រើនណាស់ ដែលវាគ្រាន់តែជាអារម្មណ៍ចង់បានមួយគ្រា ឬមួយឆាវ ហើយបើគិតឱ្យដិតដល់ទៅគឺ បើទោះជាយើងខកខានមិនបានទិញវា ក៏មិនមានការខាតបង់អ្វីនោះដែរ។ ប៉ុន្តែភាគច្រើននៃមនុស្សស្រីយើងគឺ ច្រើនតែចាយលុយផ្ដេសផ្ដាស របស់ខ្លះទិញហើយមិនខ្ចីប្រើ ទិញហើយយកមកទុកចោល ព្រោះកាលពីពេលទិញនោះគឺ ទិញទាន់គេទើបតែលក់ថ្មីៗ ទិញព្រោះគេបញ្ចុះតម្លៃ ឬទិញព្រោះតែតាមមិត្តភក្តិ ឬអ្នកដែលដើរផ្សារជាមួយ ចុងក្រោយ ក៏យកមកទុក រហូតដល់ភ្លេចទៀតថា ខ្លួនបានទិញរបស់នេះមកតាំងពីពេលណា ហើយទិញយកមកធ្វើអី។ មួយវិះទៀត មនុស្សស្រីច្រើនតែទិញរបស់មិនបានការ គ្មានប្រយោជន៍យកមកទុក ក៏ព្រោះតែអារម្មណ៍ស្មុគស្មាញ ខូចចិត្ត មិនសប្បាយចិត្ត ទើបចេះតែដើរផ្សារចាយលុយផ្ដេសផ្ដាស ចាយវាយលើរបស់ដែលគ្មានប្រយោជន៍ ចុងក្រោយអ្នកអាចនឹងលក់របស់ដែលមានតម្លៃ របស់សំខាន់ របស់ចាំបាច់ ព្រោះតែអ្នកបានចំណាយលុយអត់ប្រយោជន៍ ទៅទិញរបស់ដែលអ្នកគ្រាន់តែចង់បាន ទៅតាមអារម្មណ៍មួយគ្រាហ៍ៗ ឬមួយឆាវៗនោះ។
ការចេះសន្សំសំចៃ ចាយវាយ ឬទុកដាក់លុយកាក់ វាក៏សបញ្ជាក់ពីចរិតលក្ខណៈ និងគុណសម្បត្តិ ចរិយាសម្បត្តិ របស់អ្នកដែលជាមនុស្សស្រីផងដែរ មនុស្សស្រីចេះទុកដាក់ទើបល្អ តែបើគិតតែចាយវាយ ខ្ជះខ្ជាយផ្ដេសផ្ដាស អាចឱ្យគេដៀលអ្នកថាកញ្ជើធ្លុះផងក៏ថាបានដែរ បើទោះជាអ្នកចាយលុយខ្លួនឯងរកបានក៏ដោយ តែគុណតម្លៃអ្នកក៏មិនសូវល្អ ព្រោះអ្នកពូកែរក តែក៏ពូកែចាយ ពូកែខ្ជះខ្ជាយ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ក្នុងមួយឆាកជីវិតនេះ បើអ្នកអាចសម្រេចបាននូវរឿង ៣ យ៉ាងនេះបានដើម្បីខ្លួនឯង គឺស្កប់ស្កល់ហើយ

មនុស្សស្រី ដាច់ខាត មិនយកមនុស្សប្រុសដែលអន់ជាងខ្លួន មកធ្វើប្ដីនោះឡើយ

រឿង ៣ យ៉ាងដែលស្ត្រីមានប្រាជ្ញាចូលចិត្តធ្វើ តែស្ត្រីល្ងង់តែងតែត្អូញត្អែរមិនចង់ធ្វើ

ជាន់ចំជង្រុកទ្រព្យ! ម្ចាស់ឆ្នាំទាំង ៣ បន្ទាប់ពីថ្ងៃនេះទៅ លាភសំណាងចូលមកបន្តកន្ទុយគ្នា

全部评论 (5)
0972997016
· 02-28
បាទ
មិត្ត1000322398
· 01-24
បានចូលរួម
កាហ្វេខ្ញីខ្មៅ
· 2024-12-29
លុយពិបាករកណាស់
sawysjfjfvx
· 2024-06-12
ok
- 1
前往页