发布作品

简体中文

Lookingtoday

· 2024-06-14

មានដឹងថា ប្រទេសអាស៊ានណាទេ ដែលដូរទង់ជាតិចុងក្រោយគេ?

#ចំណេះដឹង# #ប្រទេសអាស៊ាន# #ទង់ជាតិ# #ចំណេះដឹងទូទៅ#

2314

ទង់ជាតិនៃប្រទេសណាមួយ ឆ្លុះបញ្ចាំងពីនិមិត្តរូបជាតិស្ថិតក្រោមលក្ខខណ្ឌនយោបាយ និងវប្បធម៌របស់ប្រទេសនីមួយៗ។ ការផ្លាស់ប្ដូរទង់ជាតិឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរផ្នត់គំនិត និងរបបដឹកនាំរបស់ប្រទេសណាមួយ។ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ មានប្រទេសជាច្រើនរួមមានទាំងកម្ពុជាផង បានផ្លាស់ប្ដូរទង់ជាតិ ឈ្មោះផ្លូវការរបស់ប្រទេស និងភ្លេងជាតិជាច្រើនដងមកហើយទៅតាមកាលៈទេសៈរបបគ្រប់គ្រងរដ្ឋ។

នៅតំបន់របស់យើង ប្រទេសដែលផ្លាស់ប្ដូរទង់ជាតិចុងក្រោយបង្អស់គឺ ប្រទេសមីយ៉ាន់ម៉ា។ ប្រទេសនេះបានផ្លាស់ប្ដូរទង់ជាតិលើកចុងក្រោយបង្អស់គឺនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១០។ ទង់ជាតិថ្មីចុងក្រោយនេះមានពណ៌លឿង បៃតង និងក្រហម ជាមួយនឹងផ្កាយធំមួយពណ៌សនៅចំកណ្ដាល។

ពណ៌លឿងតំណាងឱ្យសាមគ្គីភាព និងសុភមង្គលជាតិ ចំណែកឯពណ៌បៃតង តំណាងឱ្យយុត្តិធម៌ និងក្ដីសោមនស្សជាតិ ហើយពណ៌ក្រហមតំណាងឱ្យភាពក្លាហាន និងប្រត្យក្សភាព។ ផ្កាយធំពណ៌សតំណាងឱ្យភាពបរិសុទ្ធ ភាពស្មោះត្រង់ និងអំណាច។

ទង់ជាតិនេះត្រូវបានផ្លាស់ប្ដូរភ្លាមៗនៅឆ្នាំ២០១០ ក្រោយពីប្រទេសនេះដាក់ប្រើប្រាស់រដ្ឋធម្មនុញ្ញថ្មីដែលចេញនៅឆ្នាំ២០០៨។ ទង់ជាតិចាស់ ដែលដាក់ប្រើប្រាស់នៅឆ្នាំ១៩៧៤ និងមានលក្ខណៈជាសង្គមនិយម ត្រូវបានគេបញ្ជាឱ្យដុតចោលនៅស្ថាប័ន និងអង្គភាពរដ្ឋ នេះបើតាមសារព័ត៌មានរ៉យទ័រ។

នៅពេលដែលគណបក្សអ្នកស្រី អោងសាន ស៊ូជី គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យឡើងកាន់អំណាច មានសំណើមួយចំនួនចង់ឱ្យផ្លាស់ប្ដូរទង់ជាតិដែលដាក់ប្រើប្រាស់នៅឆ្នាំ២០១០នេះ។

បើសំណើរបស់គណបក្សអ្នកស្រីអោងសាន ស៊ូជីនៅឆ្នាំ២០១៩ ទង់ជាតិដែលស្នើថ្មីនេះស្រដៀងនឹងទង់ជាតិចាស់ ដែលដាក់ឱ្យប្រើប្រាស់នៅឆ្នាំ១៩៤៨ និងឆ្នាំ១៩៧៤ ដោយមានផ្ទៃធំពណ៌ក្រហម រួមជាមួយនឹងផ្ទៃតូចពណ៌ខៀវនៅគែមខាងឆ្វេង គួបផ្សំជាមួយនឹងផ្កាយសធំមួយ និងព័ទ្ធជុំវិញដោយផ្កាយសតូចៗចំនួន ១៤៕

ប្រភព៖ sabay

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (9)

អា ជាតិ

· 03-06

❤❤

Hang Choeun

· 01-27

បានចូលរួម

ពេព្រ

· 01-23

👍🏻👍🏻

HeAmsolo

· 01-09

😍😍😍😍

កូដណែនាំ 91815366

· 2024-10-21

👍👍👍

មិត្ត1000315114

· 2024-08-30

😊😊

New life កូដ 71978369

· 2024-08-30

🆗⭐

ID015

· 2024-07-14

@មានដឹងថា ប្រទេសអាស៊ានណាទេ ដែលដូរទង់ជាតិចុងក្រោយគេ?

អូនតា លេខកូដ63230368

· 2024-06-20

👍👍😯

  • 1
前往