
Knongsrok
· 2024-06-21
មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង ៣ នេះ ជានារីនាំលាភសំណាងដល់ឪពុកម្ដាយ ជួយចម្រុងចម្រើនស្វាមី
#ឆ្នាំច# #ចំណេះដឹង# #ទស្សទាយ#
1173
តារាស្រីកើតក្នុងឆ្នាំទាំង ៣ នេះ ជាមនុស្សនាំលាភសំណាងតាំងពីកើតមក ក្នុងជីវិតពួកគេរមែងទទួលបានពរជ័យច្រើន ដោយមានការជួយជ្រោមជ្រែងពីសំណាក់អ្នកមានបុណ្យ មនុស្សកើតក្នុងឆ្នាំទាំងនជ ត្រូវបានគេដឹងថា ជាកូនចម្រុងចម្រើនឪពុកម្ដាយ តាំងពីកើតមក លុះរៀបការរួច ក៏ក្លាយជាប្រពន្ធដែលនាំសំណាង និងជួយស្វាមីជោគជ័យក្នុងអាជីពខ្លាំងថែមទៀតផង។
១. ឆ្នាំច
ហោរាសាស្ត្របានឱ្យដឹងថា ស្ត្រីឆ្នាំច កើតមកមានជោគវាសនាល្អ ។ អ្នកឆ្នាំចជាមនុស្សស្មោះត្រង់ ម៉ឺងម៉ាត់ និងមានគោលច្បាស់លាស់។ ថ្វីដ្បិតតែមានការលំបាកក៏ដោយ មនុស្សឆ្នាំនេះតែងតែខិតខំដើម្បីទទួលបានអំណាច និងជំហររឹងមាំក្នុងសង្គម។
កាលពីក្មេង ជីវិតរបស់ស្ត្រីដែលកើតឆ្នាំច តែងជួបការលំបាកជាច្រើន។ ប៉ុន្តែមនុស្សឆ្នាំនេះ ចេះបង្កើតទំនុកចិត្តសម្រាប់ខ្លួនឯង រស់នៅដោយឯករាជ្យ និងកម្រពឹងផ្អែកលើអ្នកដទៃខ្លាំងណាស់។
ក្រោយរៀបការរួច ស្ត្រីឆ្នាំច មានការផ្លាស់ប្តូរទិសដៅកាន់តែប្រសើរ។ អ្នកឆ្នាំនេះមិនត្រឹមតែមានតំណែង និងអំណាចប៉ុណ្ណោះទេ ថែមទាំងផ្តល់ពរជ័យដល់សមាជិកគ្រួសារ ជួយស្វាមី និងកូនបង្កើតមុខរបរទៀតផង។
២. ឆ្នាំរកា
ស្ត្រីឆ្នាំមាន់ គឺជាស្ត្រីដែលនាំលាភ ពរជ័យដល់ស្វាមីយ៉ាងខ្លាំង អាចនិយាយបានថា បុរសដែលបានប្រពន្ធកើតឆ្នាំនេះ គឺពិតជាសំណាង ទទួលបានការយកចិត្តដាក់ ថ្នាក់ថ្នមពីភរិយាបានគាប់ប្រសើរ យោងតាមហោរាសាស្ត្រ ស្ត្រីឆ្នាំមាន់រៀងកាចបន្តិច ប៉ុន្តែនាងជាមនុស្សដែលមានហេតុផល ពូកែយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ ស្ត្រីឆ្នាំមាន់ជាមនុស្សមានក្តីសុបិន និងមហិច្ឆតាច្រើនសម្រាប់អនាគត ដែលច្រើនតែឯករាជ្យតាំងពីក្មេង។
មិនត្រឹមតែមានជោគវាសនាល្អទេ ស្ត្រីឆ្នាំមាន់ក៏នាំពរជ័យដល់ក្រុមគ្រួសារទាំងមូលផងដែរ។ ក្រោយរៀបការហើយ តារាសំណាងរូបនេះនឹងជាអ្នកដែលជះឥទ្ធិពលជាវិជ្ជមាននៅក្នុងគ្រួសារទាំងមូល។ អ្នកប្រៀបដូចជាមេដែកឆក់សំណាង ដែលជួយសមាជិកផ្លាស់ប្តូរក្នុងទិសដៅវិជ្ជមាន។
៣. ឆ្នាំកុរ
ហោរាសាស្ត្របង្ហាញថា ស្ត្រីឆ្នាំជ្រូកជាមនុស្សមានចិត្តស្មោះត្រង់ និងចិត្តល្អ។ នារីទាំងនេះជាមនុស្សមានស្រលាញ់ខ្លាំងចំពោះគូស្នេហ៍។ លើសពីនេះ ស្ត្រីឆ្នាំជ្រូកក៏ជាចេះជួយអ្នកជុំវិញខ្លួន ថែមទាំងយកគុណវិបត្តិមកលើខ្លួនឯងទៀតផង។
កាលនៅក្មេង ស្ត្រីឆ្នាំនេះអាចជាមនុស្សខ្ជិល ថែមទាំងហើរ គិតតែរឿងសប្បាយ។ ប៉ុន្តែក្រោយរៀបការរួច នាងពិតជាក្លាយជាមនុស្សស្រីដែលមានទំនួលខុសត្រូវដោយចេះមើលថែខ្លួនឯង។ ស្ត្រីឆ្នាំជ្រូកបានក្លាយជាជំនួយដ៏រឹងមាំសម្រាប់ស្វាមី ដោយមិនត្រឹមតែមើលការខុសត្រូវការងារផ្ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយស្វាមីបង្កើតអាជីពដ៏ត្រចះត្រចង់ថែមទៀតផង៕
* អត្ថបទសម្រាប់តែឯកសារយោងប៉ុណ្ណោះ!
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (2)
កូដណែនាំ 91815366
· 01-20
🥰🥰🥰
HeAmsolo
· 2024-12-12
😍😍😍
- 1
前往页