
Knongsrok
· 2024-07-04
ពាក្យអពមង្គល! ចំណាំមើលទៅ បើយាយតានិយាយពាក្យទាំងនេះទៅកាន់ចៅៗ ថ្ងៃមុខទៅច្បាស់ជាវិនាស
#ចំណេះដឹង# #ពាក្យអពមង្គល# #អត្ថបទអប់រំចិត្ត# #អប់រំ និងការងារ#
4565
ការនិយាយស្ដីទៅកាន់កូនចៅ ពាក្យសម្ដីពិតជាមានឥទ្ធិពលណាស់ និយាយល្អ តទៅថ្ងៃមុខកូនចៅនឹងបានល្អ តែបើនិយាយពាក្យមិនល្អ ថ្ងៃក្រោយគ្រួសារនឹងធ្លាក់ចុះដុនដាប វិនាសដោយមិនដឹងខ្លួន។
១. ម៉ែឪលែងស្រឡាញ់ លែងត្រូវការ ៖ មនុស្សចាស់ជាច្រើនចូលចិត្តនិយាយឃ្លានេះ ទោះបីវាជារឿងកំប្លែងក៏ដោយ ប៉ុន្តែសម្រាប់ក្មេងៗពួកគេមិនអាចបែងចែកបានទេថាជាពាក្យពិត ឬពាក្យកំប្លែង។ ពេលខ្លះកូនត្រូវចាកចេញពីឪពុកម្តាយទៅរស់នៅជាមួយយាយតា ហើយនៅពេលនេះពួកគាត់សោកស្តាយខ្លាំងណាស់។ ដូច្នេះមនុស្សពេញវ័យគួរណែនាំកូនដោយប្រុងប្រយ័ត្ន។
២. ប្រយ័ត្នប៉ូលីសចាប់ ៖ ជាការពិតណាស់ ចាស់ៗ និងឪពុកម្ដាយមួយចំនួន ចូលចិត្តនិយាយឃ្លាននេះណាស់ «និយាយអត់ស្ដាប់ ប្រយ័ត្នប៉ូលីសចាស់»។ ប៉ុន្តែការប្រើវិធីនេះនឹងធ្វើឱ្យកុមារស្អប់វាកាន់តែខ្លាំងឡើង។ ប្រសិនបើថ្ងៃណាមួយកុមារមានគ្រោះថ្នាក់ ហើយត្រូវការជំនួយ តែមិនហ៊ានហៅប៉ូលីសឱ្យជួយទេ នោះគាត់អាចនឹងបាត់បង់ឱកាស និងមានគ្រោះថ្នាក់កាន់តែធំ។
៣. ក្មេងមិនដឹងអីទេ ៖ មនុស្សជាច្រើនគិតថាក្មេងនៅតែជាក្មេង ដូច្នេះទោះបីជាពួកគេធ្វើខុសក៏ដោយ ក៏ពួកគេមិនស្តីបន្ទោសដែរ។ ប៉ុន្តែប្រសិនបើមនុស្សធំមិនបានបង្រៀនកូនដោយប្រយ័ត្នប្រយែងទេ នោះពួកគេនឹងកាន់តែខូច។
៤. តាមចិត្តគ្រប់រឿង ៖ ចាស់ៗ ជាពិសេសជីដូនជីតាដែលស្រឡាញ់ចៅខ្លាំង ច្រើនតែតាមចិត្តចៅគ្រប់រឿង មិនខ្វល់ថាខុស ឬត្រូវ ដើម្បីតែឱ្យចៅឈប់យំ លែងរករឿង ក៏ធ្វើតាមចិត្ត នេះគេហៅថា ទំនើងក្មេង នាំឱ្យក្មេងកាន់តែបានចិត្ត ធំឡើងកាន់តែខូច។
៥. លើកតម្កើងក្មេងជ្រុល ៖ ក្នុងកាលៈទេសៈធម្មតា វាពិបាកសម្រាប់មនុស្សចាស់ក្នុងការវាយតម្លៃចៅរបស់ខ្លួនឱ្យបានត្រឹមត្រូវណាស់។ ដូច្នេះហើយ ពួកគាត់ច្រើនតែលើកសរសើរពីចៅ ដល់ថ្នាក់ហ៊ាននិយាយថា «គ្មានអ្នកណាល្អដូចចៅខ្លួន»។
៦. ក្មេងនេះមិនល្អទេ កុំលេងជាមួយគេ ៖ នៅពេលពួកគេនៅក្មេង កុមារមិនអាចបែងចែករវាងល្អ និងអាក្រក់បាននោះទេ។ លើលោកនេះ មានតែមិត្តដែលលេងជាមួយ។ មនុស្សពេញវ័យមិនគួរប្រើភ្នែកខ្លួនឯងដើម្បីវិនិច្ឆ័យក្មេងដទៃនោះឡើយ ប៉ុន្តែត្រូវឱ្យកុមារធ្វើអន្តរកម្ម និងវិនិច្ឆ័យដោយខ្លួនគេវិញ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
មនុស្សដែលនិយាយពាក្យទាំង៣នេះជាញឹកញាប់ មិនគួរសេពគប់ជាមួយទេ បើអាចត្រូវកាត់ផ្តាច់ទំនាក់ទំនងចោល

សញ្ញា ៣ យ៉ាងដែលបង្ហាញថាកូនរបស់អ្នកនឹងក្លាយជាក្មេងមិនល្អពេលដែលធំឡើង

ឪពុកម្តាយ គួរតែទទួលស្គាល់ចំណង់ចំណូលចិត្តរបស់កូនតាំងពីតូច ដើម្បីជួយពួកគេអភិវឌ្ឍលើផ្លូវត្រូវ និងមានអនាគតភ្លឺស្វាង

គ្រួសារណាដែលមានលក្ខណៈ៣យ៉ាងនេះនឹងត្រូវវិនាសមិនថាអ្នកមានប៉ុណ្ណាក៏ដោយ

全部评论 (12)
Anna HoកូដID51644557
· 02-18
😘
កូដណែនាំ 91815366
· 01-07
🙏🙏🙏
Tolove Love
· 2024-12-27
😍
រុស្សី លេខកូនណែនាំ84428906
· 2024-12-04
😊😊
មិត្តកូដ59216102
· 2024-10-28
👍👍
ដាលីនកំពង់ឆ្នាំងABA005856219
· 2024-09-23
😍
អូនណាណា
· 2024-09-12
🤔🤔
មិត្ត1000042124
· 2024-08-15
👍🙏😍
ID015
· 2024-07-12
@ពាក្យអពមង្គល! ចំណាំមើលទៅ បើយាយតានិយាយពាក្យទាំងនេះទៅកាន់ចៅៗ ថ្ងៃមុខទៅច្បាស់ជាវិនាស
Chanborey Paypal
· 2024-07-12
ok
អូនតា លេខកូដ63230368
· 2024-07-04
👍👍👍
- 1
前往页