
BBR
· 2024-07-09
វេទិកានយោបាយកម្រិតជាន់របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពបានបើកធ្វើ
#ព័ត៌មាន# #អង្គការសហប្រជាជាតិ# #ព័ត៍មានអន្តរជាតិ# #លោកស្រី Paula Narváez#
17637
ថ្ងៃទី៨ខែកក្កដាតាមម៉ោងក្នុងតំបន់ វេទិកានយោបាយជាន់ខ្ពស់ឆ្នាំ២០២៤របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពបានបើកធ្វើនៅទីស្នាក់ការទូទៅនៅទីក្រុងញូវយ៉ក។
ថ្លែងក្នុងពិធីបើក លោកស្រី Paula Narváezប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិបានលើកឡើងថា វេទិកាលើកនេះគឺជាឱកាសមួយសម្រាប់កំណត់គោលនយោបាយសំខាន់និងការងារជាអាទិភាព ហើយការងារជាអាទិភាពទាំងនេះនឹងពូនជ្រំកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់បណ្តាប្រទេសក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមសកលរយៈពេលយូរ និងត្រួសត្រាយផ្លូវឆ្ពោះទៅមុខប្រកបដោយនិរន្តរភាពនិងមានភាពធន់ដើម្បីធានាថាមិនបោះបង់ចោលប្រទេសណាឡើយ។
លោកស្រីAmina J.Mohammedអគ្គលេខាធិការរងអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា វេទិកាលើកនេះគឺជាពេលវេលាដ៏សំខាន់នៃការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងបរិបទត្រៀមបើកកិច្ចប្រជុំកំពូលស្តីពីអនាគតក្នុងខែកញ្ញាខាងមុខ ហើយបង្ហាញថា ប្រឈមមុខនឹងឱកាសនិងវិបត្តិ កិច្ចសហប្រតិបត្តិការអន្តរជាតិនិងសាមគ្គីភាពរបស់មនុស្សជាតិអាចជំរុញឱ្យយើងដើរឆ្ពោះទៅមុខ៕(ប្រភព៖ CRI Online)



免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (30)
Thanak123
· 03-23
បានចូលរួម
មិត្ត1000326068
· 03-20
😍😍
ក្មេងខ្មែរ កូនខ្មែ
· 03-19
😊😊
Savuth Sum
· 03-17
បានចូលរួម
Zenn Kai
· 03-01
🎀
អា ជាតិ
· 02-28
😍😍
Anna HoកូដID51644557
· 02-24
😘
Hang Choeun
· 01-29
បានចូលរួម
បុប្ផាធីដែន
· 01-15
😎
HeAmsolo
· 2024-12-27
😍😍😍
YTSteve
· 2024-12-08
l
Tatyna
· 2024-11-13
🤗🤗🤗
មិត្ត1000319582
· 2024-11-13
❤
កូដណែនាំ 91815366
· 2024-11-06
😍😍
Nhek Sotheara Love
· 2024-10-24
😍
- 1
- 2
前往页