
Knongsrok
· 2024-07-10
ស្រឡាញ់ ចាញ់អាណិត តែហេតុអ្វីមនុស្សយើងសុខចិត្តជ្រើសយកមនុស្សខ្លួនស្រឡាញ់ តែមិនអាចទទួលយកមនុស្សដែលខ្លួនអាណិត?
#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#
1714
ពាក្យចាស់តែងពោលថា "ស្រឡាញ់ ចាញ់អាណិត" ឬ "អាណិតស្អិតជាងស្រឡាញ់" ពាក្យពីរនេះ ពិតជាឆ្លុះបញ្ចាំងពីអារម្មណ៍ និងចិត្តអាណិតពិតជាធំធេង ដែលពោរពេញទៅដោយមនោសញ្ចេតនាចាក់ជ្រៅ ប៉ុន្តែអារម្មណ៍ដែលស៊ីជម្រៅ កក់ក្ដៅ និងសុភមង្គល គឺចិត្តដែលស្រឡាញ់ទៅវិញទេ។
ការអាណិត វាជាអារម្មណ៍មួយដែលកើតឡើងដោយសារតែពាក្យថា " មិនអាច ... " ព្រមជាមួយនឹងពាក្យថា "សុំទោស! ដែលមិនអាចស្រឡាញ់អ្នក" ជាក់ស្ដែង "ការស្រឡាញ់" កើតដោយពាក្យថា "អរគុណសម្រាប់ក្ដីស្រឡាញ់ ...
អរគុណដែលបានចូលមកក្នុងជីវិតរបស់ខ្ញុំ"។ ជាការពិត ការអាណិត គឺបានត្រឹមតែអាណិត បានត្រឹមតែសុំទោស ទោះយ៉ាងណា ក៏នៅតែមិនអាចទទួលយកមនុស្សដែលខ្លួនអាណិតបានឡើយ។
ផ្ទុយទៅវិញ មនុស្សយើងសុខចិត្ត ឈឺចាប់ ខូចចិត្ត ដោយសារតែការស្រឡាញ់ សុខចិត្តឈឺចាប់ និងរង់ចាំមនុស្សដែលខ្លួនស្រឡាញ់ ក៏មិនអាចជ្រើសយកមនុស្សខ្លួនអាណិតបានឡើយ។
ភាសាអាណិត គេប្រើសម្រាប់លួងចិត្តយើងតែប៉ុណ្ណោះ មិនខុសអីពីពាក្យថា យើងជាមនុស្សល្អ តែគេមិនអាចស្រឡាញ់យើងទេ ព្រោះគេមានមនុស្សដែលគេស្រឡាញ់ហើយ។ ធ្វើជាមនុស្សដែលគេអាណិត សួរថាបានអ្វីមកវិញ?
គឺវាបានត្រឹមតែឱ្យគេចងចាំយើងតែប៉ុណ្ណោះ គេបានត្រឹមតែនឹកនារកយើង នៅពេលដែលគេអផ្សុក ឬខូចចិត្តព្រោះមនុស្សដែលគេស្រឡាញ់ ប៉ុន្តែទោះស្លាប់ក៏គេមិនទទួលយកយើងដែរ បើទោះជាគេព្រមទទួលយកយើងពិតមែន ក៏ជាក់ស្ដែង យើងត្រឹមតែជាមនុស្សដែលគេអាណិតតែប៉ុណ្ណឹងឯង។
តែទោះជាយ៉ាងណា មិនបានក្លាយជាមនុស្សដែលគេស្រឡាញ់ ធ្វើត្រឹមមនុស្សដែលគេអាណិត វាក៏ល្អជាងក្លាយជាមនុស្សដែលគេមិនចូលចិត្ត ឬមនុស្សដែលគេស្អប់ បានត្រឹមទទួលក្ដីអាណិត ពីមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណឹង វាក៏គ្រប់គ្រាន់ណាស់ហើយ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ចង់ដឹងថាគេស្រឡាញ់យើងពិត ឬស្រឡាញ់យើងខ្លាំងអត់ មើលតែទង្វើទាំងនេះទៅដឹងហើយ…

ឆ្ងល់មែនទេថា ហេតុអ្វីមនុស្សប្រុសស្រឡាញ់មនុស្សស្រីបានតែដំបូង?

ក្នុងរឿងជីវិតគូ! ទោះមើលយូរយ៉ាងណា រើសច្រើនកម្រិតណា ក៏មិនប្រាកដថា អាចបានល្អគ្រប់សព្វ ដូចចិត្តដែលយើងចង់បាននោះឡើយ

មនុស្សដែលនិយាយពាក្យទាំង៣នេះជាញឹកញាប់ មិនគួរសេពគប់ជាមួយទេ បើអាចត្រូវកាត់ផ្តាច់ទំនាក់ទំនងចោល

全部评论 (0)