
TNAOT News
· 2024-07-12
Baifern Pimchanok ចេញមុខឆ្លើយសំនួរអ្នកការសែតរឿងចែកផ្លូវគ្នាជាមួយ Nine Naphat
3836
កាលពីម្សិលមិញថ្ងៃទី ១១ ខែកក្កដា កញ្ញា Baifern Pimchanok បានចេញមកឆ្លើយតបនិងសំនួរអ្នកការសែតពីការចែកផ្លូវគ្នារវាងនាង និងលោក Nine Naphat។ កញ្ញា Baifern បាននិយាយឆ្លើយតបទៅអ្នកសារព័ត៌មានជាមួយនិងស្នាមញញឹមទាំងបង្ខំចិត្ត ហើយរៀបរាប់ថា នាង និង Nine Naphat បានសម្រេចចិត្តបែកគ្នាមកត្រឹមជាមិត្តម្ដងទៀត។
Baifern បានឆ្លើយតបថានាងពិតជាសោកស្ដាយជាខ្លាំងចំពោះការចែកផ្លូវគ្នានេះ ហើយកញ្ញាបានបន្ថែមទៀតថាទៅថ្ងៃមុខ នាងមិនទាន់ដឹងនោះទេ តែដឹងត្រឹមថាពេលនេះនាងសម្រេចចិត្តបែបនេះ។ ចំពោះការសម្រេចចិត្តនេះ ពួកគេបានផ្ដល់ដំណឺងទៅកាន់គ្រួសាររៀងៗខ្លួន ហើយក៏ទទួលបានការលើកទឹកចិត្តនិងយល់ស្របតាមការសម្រេចចិត្តរបស់ពួកគេផងដែរ។
គួរដឹងផងដែលថា កាលពីថ្ងៃទី ០៤ ខែកក្កដា លោក Nine Naphat បានចេញមកផ្ដល់ដំណឹងនេះក្នុងបទសម្ភាសន៍មួយ ហើយបានលើកសរសើរពីឪពុកម្ដាយរបស់ Baifern ថាគាត់តែងតែស្រលាញ់និងគាំទ្ររូបលោករហូតមក។ យ៉ាងណាមិញចំពោះការចែកផ្លូវគ្នារវាងតារាថៃទាំងពីររូបនេះ បានធ្វើអ្នកគាំទ្រជាច្រើនមានការសោកស្កាយយ៉ាងខ្លាំង ហើយក៏មានកូនចិត្តសង្ឃឹមថាថ្ងៃណាមួយអ្នកទាំងពីរអាចនិងត្រឡប់មកទាក់ទង់គ្នាម្ដងទៀត៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ខែថ្មីពោរពេញដោយក្ដីស្រឡាញ់ សម្រាប់អ្នកឆ្នាំទាំង ៣ នេះ នឹងមានដំណឹងល្អក្នុងរឿងស្នេហា នៅខែកក្កដានេះ

តម្រូវការពិសេសទាំង ៥ ដែលស្រីៗ ទាមទារចង់បានពីស្វាមី ឬដៃគូ បើអ្នកអាចផ្ដល់ឱ្យនាងបាន ស្នេហា គ្រួសារអ្នកនឹងរឹតតែមានក្ដីសុខ សុភមង្គលទ្វេរដង

ដូនតាផ្តាំថា ផ្ទះដែលមាន៣យ៉ាងនេះជាសញ្ញានៃគ្រោះមហន្តរាយ បែកបាក់ខ្ចាត់ខ្ចាយគ្រប់ជំនាន់

គ្រួសារណាដែលមានលក្ខណៈ៣យ៉ាងនេះនឹងត្រូវវិនាសមិនថាអ្នកមានប៉ុណ្ណាក៏ដោយ

全部评论 (0)