
Knongsrok
· 2024-07-13
ស្ត្រីមានប្រាជ្ញានឹងមិនជ្រៀតជ្រែកក្នុងបញ្ហាទាំង៣នេះជាមួយគ្រួសារប្តីឡើយ
#ចំណេះដឹង# #បញ្ហាគ្រួសារ# #អប់រំ និងការងារ#
1451
ស្ត្រីដែលមានប្រាជ្ញានឹងមិនជ្រៀតជ្រែកក្នុងជម្លោះរវាងបងប្អូនប្រុសស្រីរបស់ប្តីនាងទេ អាចជៀសបាននាងប្រកដជាមិនលូកដៃឡើយ ព្រោះការធ្វើជាកូនប្រសាមានន័យថាជាអ្នកក្រៅ ដូច្នេះកុំពាក់ព័ន្ធនឹងជម្លោះទាំងនោះ។ ពេលខ្លះយើងចេះដឹងពេក ពេលបងប្អូនគេត្រូវគ្នាវិញ មានតែយើងជាអ្នកខុសប៉ុណ្ណោះ។ នារីដែលឆ្លាតនឹងដឹងពីវិធីចេះស្ងប់ស្ងាត់ ក្នុងបញ្ហាទាំង៣នេះ៖
១.កុំជ្រៀតជ្រែកក្នុងបញ្ហាហិរញ្ញវត្ថុរបស់គ្រួសារប្តីរបស់អ្នក៖ បញ្ហាពាក់ព័ន្ធរឿងហិរញ្ញវត្ថុរបស់គ្រួសារប្តីគឺស្ថិតនៅក្នុងដៃប្តីរបស់អ្នក អ្នកហាមចូលជ្រៀតជ្រែក វិនិច្ឆ័យ ឬ ចេះទៅបញ្ចេញមតិ ព្រោះក្នុងនាមជាកូនប្រសារល្អម្នាក់ អ្នកត្រូវតែរក្សាកិត្តិយសខ្លួនឯង និងចេះយល់ពីកាលៈទេសៈថាពេលណាត្រូវនិយាយ ពេលណាត្រូវស្ងាត់។
២.កុំធ្វើអន្តរាគមន៍ក្នុងជម្លោះជាមួយគ្រួសារប្តីរបស់អ្នក៖ ប្រាកដណាស់ថានឹងតែងតែមានមតិខុសគ្នាក្នុងចំណោមមនុស្ស ហើយគ្រប់គ្រួសារមានរឿងពិបាកក្នុងការនិយាយ។ ស្ត្រីដែលមានប្រាជ្ញានឹងមិនជ្រៀតជ្រែកក្នុងជម្លោះរវាងបងប្អូនប្រុសស្រីរបស់ប្តីនាងទេ គឺនាងសុខចិត្តអង្គុយស្តាប់ ជៀសជាងនិយាយពាក្យមិនគប្បីធ្វើឱ្យមានជម្លោះ។ ការធ្វើជាកូនប្រសាមានន័យថាជាអ្នកក្រៅ ដូច្នេះយកល្អកុំទៅពាក់ព័ន្ធនឹងជម្លោះផ្ទៃក្នុងទាំងនោះ។
៣.កុំជ្រៀតជ្រែកក្នុងកិច្ចការគ្រួសារ និងមិត្តភក្តិរបស់ប្តីអ្នក៖ អ្នកត្រូវតែដឹងថាសាច់ញាតិ និងមិត្តភក្តិរបស់ប្តីអ្នកគឺជាទំនាក់ទំនងឯកជនរបស់គាត់។ ក្នុងនាមជាប្រពន្ធ ប្រសិនបើអ្នកមិនយល់ពីអ្វីដែលកំពុងកើតឡើង ហើយព្យាយាមចូលទៅក្នុងកិច្ចការនោះដោយចេតនា អ្នកនឹងមានកំហុសភ្លាម។ ចាប់ពីប្រាក់កម្ចីរហូតដល់ការស្នើសុំជំនួយពីមិត្តភក្តិនិងសាច់ញាតិរបស់ប្តីអ្នក អ្នកត្រូវតែចងចាំគោលការណ៍នេះ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
កុំឱ្យមើលមុខគ្នាមិនចំ បងប្អូនក្លាយជាសត្រូវ ទោះស្និទ្ធប៉ុនណាក៏ដោយ ដាច់ខាតកុំបំពានលើរឿងទាំង ៤ នេះ

ដូនតាផ្តាំថា ផ្ទះដែលមាន៣យ៉ាងនេះជាសញ្ញានៃគ្រោះមហន្តរាយ បែកបាក់ខ្ចាត់ខ្ចាយគ្រប់ជំនាន់

បន្ទាប់ពីរៀបការរួច ស្ត្រីត្រូវតែមាន “សន្លឹកបៀរ” ទាំង ៤ នេះ ដើម្បីទទួលបានអាពាហ៍ពិពាហ៍ដ៏កក់ក្តៅ និងសន្តិភាព

គ្រួសារណាដែលមានលក្ខណៈ៣យ៉ាងនេះនឹងត្រូវវិនាសមិនថាអ្នកមានប៉ុណ្ណាក៏ដោយ

全部评论 (3)
ណាណូ ទី
· 03-11
❤️
098969769
· 02-26
😍😍😍
អូនតា លេខកូដ63230368
· 02-10
👍👍
- 1
前往页