
TNAOT News
· 2024-07-22
តើ Trainee ទាំង ៤ នាក់របស់ផលិតកម្ម YG ដែល YG ធ្លាប់ហៅថា "Future 2NE1" ឥឡូវនៅទីណា?
#YG Entertainment# #តន្ត្រីកូរ៉េ# #Trainee# #តន្ត្រី# #Future 2NE1#
2870
កាលពី ខែកក្កដា ឆ្នាំ២០១២ ផលិតកម្ម YG បានបង្ហោះវីដេអូហាត់រាំរបស់ Trainee ៤ នាក់នៅលើប្រព័ន្ធផ្សាព្វផ្សាយរួមជានិង Caption ថា “Future 2NE1 (4 Years later)”។ ទោះបីជាពួកគេបានហ្វឹកហាត់នៅ YG Entertainment អស់រយះពេលយូរយ៉ាងណា ក៏គ្មាននរណាម្នាក់ក្នុងចំណោមទាំង៤នាក់នោះបាន Debut នៅក្នុងក្រុមចម្រៀងនារីនៅផលិតកម្មនោះឡើយ។ ប៉ុន្តែ ១២ ឆ្នាំក្រោយមកនេះពួកគេម្នាក់ៗបានក្លាយជាអ្នកសិល្បៈដ៏ជោគជ័យតាមរយៈក្រុមហ៊ុនផ្សេងៗគ្នា។
Trainee ទីមួយដែលមានវត្តមាននៅក្នុងវីដេអូនោះ បានក្លាយខ្លួនជាតារាចម្រៀងទោល ហើយនាងមានឈ្មោះថា Im Youha។ Im Youha បានហ្វឹកហាត់ជា Trainee នៅ YG Entertainment ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩។ បន្ទាប់ពីចាកចេញពីក្រុមហ៊ុន នាងបាន Debut ជាតារាចម្រៀងទោលនៅក្រោម Universal Music Korea ជាមួយនឹងបទចម្រៀងឌីជីថល "Island" នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ ហើយបានចាកចេញនៅខែកុម្ភៈ ឆ្នាំ ២០២៤ នេះ។ ប៉ុន្ដែ Im Youha បានសរសេរនិងធ្វើបទចម្រៀងល្បីៗឲ្យក្រុមតារា Kpop ផ្សេងទៀតដូចជា LOONA‘s “PTT (Paint The Town)” and “Wow” VICTON‘s “What I Said” និង STAYC’s “Beauty Bomb” ផងដែរ។
ចំណែកឯ Trainee ទីពីរវិញគឺ Lee Seoyeon ដែលបច្ចុប្បន្នជាសមាជិកក្រុម fromis_9 នាងបានហ្វឹកហាត់នៅ YG Entertainment តាំងពីនាងរៀនថ្នាក់ទី ៤ ហើយអាយុទើបតែ១០ ឆ្នាំប៉ុណ្ណោះ។ ហើយបានចំណាយពេលនៅទីនោះអស់រយៈពេល ៦ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១០ រហូតដល់ឆ្នាំ ២០១៦ បន្ទាប់ពីនាងមិនបាន Debut ក្នុងក្រុម BLACKPINK ។ Lee Seoyeon បានចូលរួមប្រកួតក្នុងកម្មវិធី Idol School នៅឆ្នាំ ២០១៧ ហើយបានជាប់លេខរាងទី ៧ បន្ទាប់មកក៏ Debut ជាសមាជិកក្រុម fromis_9 ។ នាងបានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមក្នុងខែមករា ឆ្នាំ ២០១៨ ក្រោមផលិតកម្ម Stone Music Entertainment។
រីឯ Trainee ទីបីមានឈ្មោះថា Moon Sua ហើយបច្ចុប្បន្នជាសមាជិកក្រុម Billlie នាងបានហ្វឹកហាត់នៅ YG Entertainment អស់រយះពេលដល់ទៅ ១០ ឆ្នាំ ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៩ ហើយនាងបានសរសេរនិងនិព័ន្ធបទចម្រៀងតាំងពីចូលជា Trainee ដំបូង។ អំឡុងពេលនាងបានហ្វឹកហាត់នៅ YG Entertainment នាងបានចូលរួមប្រកួត “Unpretty Rapstar 2” នៅក្នុងឆ្នាំ ២០១៥ ហើយជាប់លេខរាងទី ៤ ផងដែរ។ បន្ទាប់ពីចាកចេញេពីទីនោះ នាងបានចូលជា Trainee នៅផលិតកម្ម Mystic Story ក្នុងខែកុម្ភ: ឆ្នាំ ២០២០ ហើយបាន Debut ជាសមាជិកក្រុម Billlie ក្នុង ខែវិច្ឆិកា ឆ្នាំ ២០២១។ សម្រាប់ Trainee ចុងក្រោយបានក្លាយជាតារាចម្រៀងទោលដែលមានឈ្មោះពេញថា Park Seoyoung ហើយឈ្មោះហៅកាត់ថា Roya។ Roya បានហ្វឹកហាត់ជា Trainee នៅ YG Entertainment ពីឆ្នាំ ២០១០ រហូតដល់ឆ្នាំ ២០១៧ បន្ទាប់មកនាងបានចូលរួមក្នុងកម្មវិធី Produce 48 នៅក្នុងឆ្នាំ ២០១៨ ហើយបានជាប់លេខរាងទី ៥៥។ ប៉ុន្តែនាងមិនបានជាប់ ឬ ចូលក្នុងផលិតកម្មមួយណាឡើយ រហូតដល់ ខែឧសភា ឆ្នាំ ២០២០ នាងបានចេញបទចម្រៀងឌីជីថលមួយមានចំណងជើងថា "Butterfly" នាងថែមទាំងទើបតែចេញបទចម្រៀងថ្មីកាលពីថ្ងៃទី១ ខែកក្កដា ប៉ុន្មានសប្តាហ៍មុននេះផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ជើងលេខល្អណាស់! ម្ចាស់ឆ្នាំទាំង ៣ រាសីចាប់ផ្ដើមឡើងហើយ ក្នុងរយៈពេល ៥ ខែពេញមុនដាច់ឆ្នាំនេះ

ដំណើរយ៉ាងស្វាហាប់ លើឆាករបស់ ប៉ែន លីងហ្គិច បង្ហាញកាន់តែច្បាស់ ពីពន្លកតារាម៉ូដែលដ៏លេចធ្លោរ

ខែថ្មីពោរពេញដោយក្ដីស្រឡាញ់ សម្រាប់អ្នកឆ្នាំទាំង ៣ នេះ នឹងមានដំណឹងល្អក្នុងរឿងស្នេហា នៅខែកក្កដានេះ

ម្ចាស់ឆ្នាំទាំង ៣ រាសីមានពន្លឺឡើងវិញហើយ នៅ ឆ្នាំក្រោយអាចទិញឡាន ទិញផ្ទះបាន

全部评论 (0)