
TNAOT News
· 2024-07-22
ការវិល់ត្រឡប់មកវិញរបស់ក្រុមចម្រៀងនារី Kpop ជំនាន់ទី ២ ដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង
#YG Entertainment# #តន្ត្រីកូរ៉េ# #តន្ត្រី# #BLACKPINK# #BABYMONSTER# #2NE1#
5398
កាលពីថ្ងៃទី ២១ ខែកក្កដា YG Entertainment បានចេញសារប្រកាសឲ្យដឹងថាក្រុមចម្រៀងនារីជំនាន់ទី ២ របស់ខ្លួននឹងវិល់ត្រឡប់មកវិញម្ដងទៀតបន្ទាប់ពីធ្វើការរំសាយក្រុមអស់រយះពេល ៨ ឆ្នាំ។ បើយោងតាម Yang Hyun Suk អ្នកដឹកនាំនៃផលិតកម្ម YG Entertainment បានបញ្ចាក់ថាការវិល់ត្រឡប់មកវិញរបស់ក្រុមចម្រៀងនារី 2NE1 លើកនេះគឺដើម្បីអមអរសាទរខួបលើកទី ១៥ របស់ខ្លួន។
Yang Hyun Suk បានបន្ថែមទៀតថា បន្ទាប់ពី 2NE1 ចេញបទចម្រៀងម្ដងទៀតហើយ ពួកគេនិងមានផែនការរៀបចំការប្រគុំតន្រ្តីជុំវិញពិភពលោក។ មិនតែប៉ុណ្ណោះលោកបានបន្តទៀតថា ក្រុមចម្រៀងនារីដ៏ល្បីជំនាន់ទី ៣ របស់ផលិតកម្ម YG មួយក្រុមទៀត BLACKPINK នឹងមានដំណឹងល្អនៅឆ្នាំ ២០២៥ ជាមួយនិងគម្រោងរៀបចំការប្រគុំតន្រ្តីជុំវិញពិភពលោកដូចគ្នាផងដែរ។
រីឯក្រុមចម្រៀងនារីជំនាន់ទី ៥ ដែលជាក្រុមកូនពៅរបស់ YG Entertainment BABYMONSTER ក៏កំពុងរៀបចំគម្រោងប្រគុំតន្រ្តីជុំវិញពិភពលោកដូចរៀមច្បងទាំងពីរដែរ។ យ៉ាងណាមិញគួរដឹងដែលថានេះជាប្រវត្តិសាស្ត្រមួយនៅក្នុងវិស័យតន្រ្តី Kpop ដែលក្រុមចម្រៀងនារីទាំង ៣ ក្រុមរបស់ YG Entertainment មានសកម្មភាពក្នុងឆ្នាំតែមួយបែបនេះ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)